**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង និងជំនាញបញ្ជូនសារ នៅសាលាពលទាហានទី៤ យោធភូមិភាគទី៤ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល៩១ថ្ងៃ វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង និងជំនាញបញ្ជូនសារ ឆ្នាំ២០២២ នៅសាលាពលទាហានទី៤ ត្រូវបានប្រារព្ធពិធីបិទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ បានឡើងអានមតិស្វាគមន៍ និងរបាយការណ៍ស្តីពីផែនការហ្វឹកហ្វឺន ឆ្នាំ២០២២ របស់កងយោធពលខេមរភូមិន្ទ និងដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ការដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង និងជំនាញបញ្ជូនសារ នៃ សាលាពលទាហានទី៤ យោធភូមិទី៤ សិក្សារយ:ពេល ៩១ថ្ងៃ មានសិក្ខាកាមសរុបចំនួ ១១៤នាក់ ។ ជាលទ្ធផលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ២៩នាក់ ស្មើរ ២៥,៤៣% និទ្ទេសល្អបង្គួរចំនួន ៤៥នាក់ ស្មើរ ៣៩,៤៧%’និងនិទ្ទេសមធ្យមចំនួន ៤០នាក់ ស្មើរ ៣៥,០៨% ។ បញ្ជាក់: ក្នុងនោះដែរសិក្ខាកាមដែលបានឆ្លងកាត់ការសិក្សា និងអនុវត្តន៍បាញ់គ្រាប់ពិតជាក់ស្តែងនៅលើទីលានដែលបាននិទ្ទេសល្អ ទទួលបានប័ណ្ណសរសើរ និងថវិការលើកទឹកចិត្តពី ឯកឧត្តម មេបញ្ជាការ មានចំនួន ៣៦នាក់។

តំណាងកម្មសិក្សាការីម្នាក់ បានឡើងប្តេជ្ញាចិត្ត ជៀសវាងការប្រព្រឹត្តល្បែងស៊ីសងពាលា និងជៀសអោយឆ្ងាយពីការប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ ស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងគោរពប្រតិបត្តិ នូវច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈ បទវិន័យទូទៅ និងវិន័យផ្ទៃក្នុងនៃកងយោធពលខេមរភូមិន្ទ ឲ្យបានដាច់ខាត។

នាឱកាសនេះ ឧត្តមសេនីយ៏ឯក ពៅ ហេង បានលើកឡើងពីព្រឹត្តិការណ៍ជាតិ អន្តរជាតិមួយចំនួនដែលកើតមានឡើង ជាពិសេសសភាពការណ៍ព្រំដែនរវាង កម្ពុជា និងថៃ ជានិច្ចកាលភាគីថៃតែងតែធ្វើការផ្លាស់ប្តូរកងកម្លាំងឈរជើងនៅក្នុងអំឡុង ខែតុលា ជារៀងរាល់ឆ្នាំ ដែលធ្វើអោយអង្គភាពឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន ទិសយោធភូមិភាគទី៤ ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ យាមកាម បង្កើនកិច្ចការពារអោយបានខ្ពស់នៅសកម្មភាពនានាដែលកើតមាននៅតាមខ្សែរបន្ទាត់ព្រំដែនមិនអោយមានការបាត់បង់ជាដាច់ខាត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ នាយកសាលាពលទាហានទី៤ ជំនាញដែលពាក់ព័ន្ធ និងគ្រូបង្គោលដែលបានខិតខំបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ ទើបវគ្គហ្វឹកហ្វឺននេះបានដំណើរការបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ដល់សិក្ខាកាមទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលវិជ្ជមាន តាមតាររំពឹងទុក។

ឯកឧត្តម បានផ្តាំផ្ញើរដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបំរើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៏ឲ្យមានការីកចំរើនក្នុងអង្គភាពក៏ដូចជាជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួនសំដៅរួមចំណែករួមកសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និង យោធភូមិភាគទី៤ បានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថិភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិ និងគោរព អនុវត្តន៍វិធាននានា របស់ក្រសួងសុខាភិបាល ទប់ស្កាត់ ការពារ ការរីករាលដាលជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈម និងសូមគាំទ្រដាច់ខាត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង