**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជួបប្រជុំពិភាក្សាការងារ ជាមួយនាយកផ្នែកសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDO

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានជួបប្រជុំពិភាក្សាការងាររួមជាមួយលោក Ali Badarneh នាយកផ្នែកសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDO។

កម្មវត្ថុនៃជំនួបនេះគឺ៖ ១- ផ្លាស់ប្តូរទស្សនទានស្តីពីការអនុវត្តកម្មវិធី UNIDO សម្រាប់ភាពជាដៃគូប្រទេស (Programme Country Partnership, PCP)។ ២- ការកសាងសមត្ថភាពមន្រ្តីជំនាញក្នុងវិស័យកសិកម្ម ដោយមានការគាំទ្រពី UNIDO និង៣- ដំណើរឆ្ពោះទៅរកការ ពង្រីកគម្រោង PCP ក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគត។

បន្ទាប់ពីមានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនលោក Ali Badarneh អំពីវឌ្ឍនភាពនៃគម្រោងភាពជាដៃគូប្រទេស (PCP) ដែលភាគីទាំងពីរបាននិងកំពុងអនុវត្ត មានជាអាទិ៍៖ ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ការកសាងសមត្ថភាពលើការបង្កើតគោលនយោបាយឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យាស្អាត ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ ការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ការស្តារឡើងវិញនូវសហគ្រាសកសិ-អាហារ និងទេសចរណ៍ សមិទ្ធផលនៃគម្រោង CAPFish-Capture ដែលអនុវត្តរួមគ្នារវាងរដ្ឋបាលជលផល និង UNIDO (២០១៩-២០២៤) ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

លទ្ធផលទី១. ពង្រឹងសមត្ថភាពបច្ចេកទេស និងសេវាត្រួតពិនិត្យផ្លូវការ ដែលគាំទ្រដល់បច្ចេកទេសក្រោយប្រមូលផល ការរៀបចំច្បាប់ជលផលថ្មី ផែនការសកម្មភាពជាតិសម្រាប់អធិការកិច្ច និងត្រួត ពិនិត្យគុណភាព និងសុវត្ថិភាពសម្រាប់ផល ផលិតផលជលផល (២០២០-២០២៤) គោលការណ៍ណែនាំបច្ចេកទេសសម្រាប់អធិការកិច្ច និងត្រួតពិនិត្យផលផលិតផលជលផល ការអនុវត្តកម្មវិធីជាតិតាមដានសំណល់ (NRMP) និងកម្មវិធីអធិការកិច្ច ការបង្កើត និងដាក់ឱ្យអនុវត្ត និងប្រើប្រាស់និមិត្តសញ្ញាគុណភាពនៃផលិតផលជលផលកម្ពុជា (CQS) ការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ សម្រាប់មន្ទីរពិសោធន៍អាហារចំនួន ៧ ឆ្ពោះទៅសម្រេចបានការទទួលស្គាល់ ISO17025 រៀបចំគោលការណ៍ណែនាំបច្ចេកទេសនៃការត្រួតពិនិត្យ និងផែនទីបង្ហាញផ្លូវនៃការលើកកម្ពស់សុវត្ថិភាពអាហារ ស្របតាមតម្រូវការរបស់ EU ក្នុងគោលបំណងនាំចេញទៅកាន់ទីផ្សារ EU នៅឆ្នាំ២០២៤។

លទ្ធផលទី២. ការលើកកម្ពស់មត្ថភាពវិស័យឯកជន ដោយអនុលោមតាមលក្ខខណ្ឌតម្រូវស្តង់ដារ និងទីផ្សារអន្តរជាតិពាក់ព័ន្ធនឹងជលផលក្រោយប្រមូលផល៖ សហគ្រាសចំនួន៣៩ ត្រូវបានគាំទ្រតាម រយៈកម្មវិធី Value Chain Investment Support (VCIS) ផ្តល់សម្ភារៈ ឧបករណ៍ និងជំនួយបច្ចេកទេស។ គាំទ្រសហគ្រាសធន់មធ្យមមួយចំនួន ក្នុងការអនុលោមតាមតម្រូវការទីផ្សារសហភាពអឺរ៉ុប។

លទ្ធផលទី៣. ការបង្កើតថ្នាលភាពជាដៃគូជាមួយស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ថ្នាលបច្ចេកវិទ្យាអាហារ ការស្រាវជ្រាវ និងនវានុវត្តន៍ (FTRIP) សម្រាប់គាំទ្រឧស្សាហកម្ម។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអំពីបញ្ហាប្រឈមមួយចំនួនដែលបាន និងកំពុងបង្អាកដំណើរការទាក់ទងនឹងផលជលផលក្រោយប្រមូលផល វារីវប្បកម្ម និងកសិពាណិជ្ជកម្ម ដូចជាជំនាញបច្ចេកទេស ការវិនិយោគ លទ្ធភាពទទួលបានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល ជំនាញបច្ចេកទេសក្រោយប្រមូលផលបែបទំនើប ការយល់ដឹងលើសុវត្ថិភាពចំណីអាហារនៅមានកម្រិត ពិសេសថ្លៃដើមនៃការផលិតគឺនៅមានកម្រិតខ្ពស់ធៀបទៅនឹងប្រទេសជិតខាង។

ឆ្លៀតយកឱកាស ឯកឧត្តមរដ្ឋមន្ដ្រីក៏បានស្នើដល់អង្គការ UNIDO ពិនិត្យលទ្ធភាពជួយគាំទ្រ និងសហការលើការអភិវឌ្ឍអាជីវកម្មកសិកម្ម កសាងសមត្ថភាពលើផ្នែកសុវត្ថិភាពអាហារ ការគាំទ្រដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពសេវាមន្ទីរពិសោធន៍ និងវិញ្ញាបនប័ត្រគាំទ្រ។ ទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា គឺដើម្បីសម្រេចបាននូវចក្ខុវិស័យចម្បងរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាការឆ្លើយតប លោក Ali Badarneh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរ ឈានទៅសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

លោកបន្ថែមថា លក្ខណៈពិសេសនៃគម្រោង CAP FISH នេះគឺផ្តោតសំខាន់ទៅលើសុវត្ថិភាពនៃផលិតផលជលផល និងការគាំទ្រដល់ផ្នែកហិរញ្ញប្បទានដល់កសិករលើការកែច្នៃ វេចខ្ចប់ ប្រកបដោយគុណភាពនិងសុវត្ថិភាព។ ហើយអង្គការ UNIDO ពិតជារីករាយក្នុងការពង្រីកគម្រោងនេះថែមមួយកម្រឹតទៀត ដោយបានចាប់ផ្តើមជជែកការងារលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។
លោកសង្ឃឹមថា ផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាពរបស់កម្ពុជានឹងអាចនាំមកពីផ្សារអឺរ៉ុបនាពេលអនាគត។ ចំពោះសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី អង្គការ UNIDO នឹងជជែកលម្អិតជាមួយមន្ត្រីជំនាញនៃរដ្ឋបាលជលផលក្នុងកិច្ចប្រជុំផ្នែកបច្ចេកទេសនារសៀលនេះ ៕

អត្ថបទដែលជាប់ទាក់ទង