**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

កម្ពុជាប្រារព្ធទិវាទេសចរណ៍ពិភពលោក ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ (Rethinking Tourism)» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការទេសចរណ៍ពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានឡើងអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានវាយតម្លៃខ្ពស់សម្រាប់សារលិខិតអបអរសាទររបស់សម្តេចតេជោ ដ៏មានអត្ថន័យប្រកបដោយខ្លឹមសារដឹកនាំជ្រាលជ្រៅ, ចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងមូល និងបានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេច ដែលបានដឹកនាំដោះស្រាយ និងប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យត្រចះត្រចង់ នាពេលកន្លងមក។

ជាមួយគ្នានោះស្របនឹងការបន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩» ទស្សនទាន និងយោបល់នៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ឯកឧត្តម ថោង ខុន ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្ត្រី រួមមាន៖

* បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍៖ បង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព, ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវបន្ត និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនឡើងវិញ តាមរយៈយន្តការនៃការបណ្តុះបណ្តាលខាងក្នុង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យប្រើប្រាស់ មុនវិបត្តិកូវីដ-១៩។


បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន ដើម្បីរក្សាមូលដ្ឋានមនុស្សក្នុងវិស័យទេសចរណ៍ បង្កើនភាពទាក់ទាញជំនាញទេសចរណ៍ ក៏ដូចជាជំរុញការអភិវឌ្ឍអាជីព ស្របតាមវិថីនៃការអភិវឌ្ឍអាជីពទេសចរណ៍កម្ពុជា ដែលក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធបានសហការអនុវត្តមុនវិបត្តិកូវីដ-១៩, ធ្វើការបណ្តុះជំនាញទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន ៣២ជំនាញ និងជំនាញ ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។

* បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍៖ បង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទេសចរណ៍នានា សំដៅបំផុសគំនិតបង្កើតថ្មីដោយយុវជន។

* បង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ៖ មន្ទីរទេសចរណ៍ខេត្តត្រូវបន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការអភិវឌ្ឍទេសចរណ៍ ជនបទថែមទៀតឲ្យឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍ថ្មីៗ, ចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងចំណាកស្រុក ដោយឈរលើគោលការណ៍នៃការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់មូលដ្ឋាន។

សហគមន៍ទេសចរណ៍ដែលកំពុងដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ បង្កើតផលិតផលថ្មីៗបន្ថែមទៀត ដោយខិតខំស្រាវជ្រាវ និងចងក្រងភាពទាក់ទាញនៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយសក្តានុពលទាំងនេះជាផលិតផលទេសចរណ៍ល្អឯកប្រចាំតំបន់,ជំរុញបន្ថែម ការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារតាមជនបទ ដែលនឹងអាចចូលរួមបង្កើនការដាំដុះកសិផល ក៏ដូចជាការប្រើប្រាស់នៅមូលដ្ឋាន សំដៅពង្រឹងតួនាទីទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងផ្តល់អត្ថប្រយោជន៍កាន់ប្រសើរដល់ពលរដ្ឋមូលដ្ឋាន, ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម ដែលបានរៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

* បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs)ក្នុងវិស័យទេសចរណ៍៖ រៀបចំដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ជនបទ ដោយត្រូវផ្តោតលើការអភិវឌ្ឍ និងការច្នៃប្រឌិតទេពកោសល្យជនបទ លើកកម្ពស់ និងកែច្នៃធនធានវប្បធម៌ ប្រពៃណី និងធម្មជាតិ ជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចុះកម្មវិធីបំផុសនានាដូចជា ចលនាប្រឡងប្រណាំងធុរកិច្ចទេសចរណ៍ជនបទ។

ដាក់ចុះយុទ្ធនាការ «ការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍» តាមរយៈការពង្រឹងសមត្ថភាព សិក្សាស្រាវជ្រាវ លើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកទេសចរណ៍ ព្រមទាំងជំរុញឲ្យមានកិច្ចសហការ រៀបចំកម្មវិធីនៃការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិលើសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ដោយសហការជាមួយអង្គការទេសចរណ៍ពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានោះ ដើម្បីផ្សព្វផ្សាយខ្លឹមសារនៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ឲ្យបានទូលំទូលាយថែមទៀត លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធយកខ្លឹមសារនៃការប្រារព្ធពិធីថ្ងៃនេះ ទៅអនុវត្ត និងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនានាឱ្យកាន់តែទូលំទូលាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង