**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សមិទ្ធផលនានា ក្នុងវត្តធម្មសាមគ្គីពង្រ តម្លៃជាង ៥១ម៉ឺនដុល្លារ ក្នុងសង្កាត់កំពង់ស្វាយ ត្រូវបានរៀបចំធ្វើបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងព្រះបរិយត្តិសិក្ខាសាលា និងសមិទ្ធផលនានា វត្តធម្មសាមគ្គីពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានតម្លៃជាង៥១ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា សមិទ្ធផលនានដែលបានកើតចេញមកនាពេលនេះ គឺផ្តើមមកពីកត្តានៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ទន្ទឹមនឹងការខិតខំប្រឹងប្រែងការអភិវឌ្ឍវិស័យអាណាចក្រ សម្តេចតេជោ ក៏បានយកចិត្តទុកដាក់ខ្ពស់ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការចូលរួមពង្រឹង សាមគ្គីភាព ការលើកកម្ពស់វប្បធម៌ នៃការអធ្យាស្រ័យយោគយល់គ្នានៅក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងពុទ្ធសាសនិកទាំងអស់ បានលើកស្ទួយព្រះពុទ្ធសាសនាជាដរាប បន្តការពារ និងគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា បន្តស្ថិតនៅ និងជ្រួតជ្រាបដល់ប្រជាជនខ្មែរគ្រប់រូប និងស្ថិតស្ថេរគង់វង្ស ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាត្រូវការវត្តមាន និងការចូលរួមទាំងស្មារតី សម្ភារៈ និងបញ្ញាញាណ ពីព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយដែលមានការអភិវឌ្ឍន៍រីកចម្រើន គ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា ឲ្យនៅតែជាសង្គមមួយដែលមានមូលធនសង្គមដ៏រឹងមាំ ពោលគឺជាសង្គមមួយដែលមានប្រជាជនមានចំណេះដឹងជ្រៅជ្រះ មានគុណធម៌ សីលធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេសដែលសំបូររុងរឿង បន្តនូវ អរិយធម៌ខ្ពង់ខ្ពស់ត្រចេះត្រចង់ប្រកបដោយសុខសន្តិភាព ជានិរន្តរ៍។

សូមបញ្ជាក់ថា ព្រះបរិយត្តិសិក្ខាសាលា ១ខ្នង ដែលត្រូវសម្ពោធឆ្លង មានតម្លៃ ១៨៦,៥០០ដុល្លារ រួមនឹងសមិទ្ធផលនានានៅក្នុងវត្ត សរុបថវិកាអស់ចំនួន៥១៣,៥៣០ដុល្លារ ដែលមានការចួលរួមពីឧបាសិកាស៊ិន ស៊ីណា និងក្រុមគ្រួសារព្រមទាំងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបំពាក់គ្រឿង ឥស្សរិយយស និងប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះសប្បុរសជន ដែលបានចូលរួមចំណែកកសាង សមិទ្ធផលនានានៅក្នុងវត្ត ព្រមទាំមបានចែកអំណោយជូនពលរដ្ឋចាសជរា ពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ ជូនអំណោយដល់តាជីយាយជី លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង