គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២ តុលា ស្លាប់និងរបួស១៨នាក់

ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស១នាក់) របួសធ្ងន់ ១០នាក់(ស្រី៧នាក់) និងរបួសស្រាល ៤នាក់(ស្រី១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួស ចំនួន១៨នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក៕
