ឯកឧត្តម ចែម វីឌ៉្យា អញ្ជើញធ្វើបទបង្ហាញស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជូនប្រធានស្ថានបេសកកម្មការទូត នៃបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលមាននិវេសនដ្ឋាន នៅភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់ប្រធានស្ថានបេសកកម្មការទូតនៃបណ្តាប្រទេសនៅតំបន់អឺរ៉ុបដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ រួមមាន សាធារណរដ្ឋឆែក រុស្ស៊ី បារាំង តួកគី អាល្លឺម៉ង់ អង់គ្លេស ហុងគ្រី និងស៊ុយអែត។
ក្នុងឱកាសនោះ ប្រធានស្ថានបេសកកម្មការទូតទាំងនោះក៏បានទទួលស្គាល់ និងស្វាគមន៍ការវិវឌ្ឍ និងការរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ ដើម្បីលើកកម្ពស់គុណភាពនៃកិច្ចសន្ទនាផ្នែកសិទ្ធិមនុស្ស ៕

