កិច្ចប្រជុំស្ដីពីការពង្រឹងកិច្ចសហប្រតិបតិ្ដការអនុវត្តច្បាប់ រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងសាលាដំបូង និងអយ្យការ អមសាលាដំបូង ខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអាយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញរបើកកិច្ចប្រជុំស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត ព្រមទាំង លោក លោកស្រី ចៅក្រម ព្រះរាជាអាជ្ញារង មន្រ្តីតុលាការ អយ្យការ និងលោកអធិការនគរបាលស្រុក ក្រុង និងលោកមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង ស្រុក ៕

