សហគមន៍រាំងក្វាវ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាតំបន់ដែលពោពេញ ទៅដោយទេសភាពយ៉ាងស្រស់ស្អាត

រាំងក្វាង ជាតំបន់ដែលពោពេញទៅដោយទេសភាពយ៉ាងស្រស់ស្អាត ព្រៃឈេីក្រាស់ស្តុក មានទឹកធ្លាក់ថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរ ឬសឈើ និងមានម្លប់ឈេីត្រឈឹងត្រឈៃ។
តំបន់នេះជាទីតាំងដ៏ពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងសម្បូរទៅដោយសក្ដានុពលសំខាន់ៗជាច្រើនដូចជា កំពូលភ្នំក្វាវ ឬភ្នំលោកតាក្រហមក, ស្ទឹងសេនាធិការ, ទឹកធ្លាក់ឆាយសន្ទរ,ទឹកធ្លាក់ តោតវៀង។ល។

