**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ស៊ីនជាំងពិត ខុសពីស៊ីនជាំងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់បស្ចិមលោក


ស៊ីនជាំង គឺជាប្រធានបទដ៏ពេញនិយមដែលបស្ចិមលោកនិងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេបានប្រើប្រាស់ជាប្រចាំដើម្បីវាយប្រហារប្រទេសចិន បំផ្លាញកេរ្ដិ៍ឈ្មោះនិងធ្វើឲ្យប្រទេសចិនឯកោនៅលើឆាកអន្តរជាតិ និងផ្ដល់ជាលេសដើម្បីដាក់ទណ្ឌកម្មនិងរារាំងបន្ទុចបង្អាក់វឌ្ឍនភាពរបស់ប្រទេសចិន។
ការចោទប្រកាន់គ្មានមូលដ្ឋាន ស្ដីពីការរំលោភបំពានសិទ្ធិមនុស្ស ពលកម្មដោយបង្ខំ និងរហូតទៅដល់អំពើប្រល័យពូជសាសន៍នៅតំបន់ស៊ីនជាំង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក។ យុទ្ធនាការចោទប្រកាន់បែបនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់ការចោទប្រកាន់ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ធ្វើជាលេស ដើម្បីប្រើប្រាស់កម្លាំងយោធាផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដាម ហ៊ូសេន កាលពីឆ្នាំ២០០៣ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានអាវុធមហាប្រល័យណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់នោះឡើយ។
ជាក់ស្ដែង ស្ថានភាពពិតនៅស៊ីនជាំង ខុសស្រឡះពីរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក ព្យាយាមបង្ហាញទៅកាន់សាធារណជន ។ នាពេលបច្ចុប្បន្ន តំបន់ស៊ីនជាំង មានសុវត្ថិភាពនិងស្ថេរភាពពេញលេញ ដែលខុសប្លែកយ៉ាងខ្លាំងពីស្ថានភាពកាលពីអតីតកាល។ ប្រជាជនគ្រប់ក្រុមជាតិពន្ធុ កំពុងរស់នៅប្រកបដោយភាពសុខដុម ដោយទទួលបាននូវការអភិវឌ្ឍដ៏ល្អ។ ប្រសិនបើយើងពិនិត្យមើលនិន្នាការនៃវឌ្ឍនភាពនៅតំបន់ស៊ីនជាំង យើងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពប្រែប្រួលរីកចម្រើនដ៏ខ្លាំងក្លារបស់តំបន់នេះ។ ក្នុងរយៈពេលជាង៦ទសវត្សរ៍កន្លងទៅនេះ ផលិតផលក្នុងស្រុកសរុបរបស់តំបន់ស៊ីនជាំង បានកើនឡើង ១៦០ដង ដោយកើនពីទំហំត្រឹមតែ ១,២ប៊ីលានយ័ន នៅឆ្នាំ១៩៥៥ ទៅដល់ទំហំ ១,៤ ទ្រីលានយ័ន នៅឆ្នាំ២០២០ ចំណែកឯផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ បានកើនចំនួន ៣០ ដង ដោយកើនពី ២៤១ យ័ន នៅឆ្នាំ១៩៥៥ ទៅដល់ ៥៣,៥៩៣ យ័ន នៅឆ្នាំ២០២០។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រជាជនជាង ៣ លាននាក់ នៅស៊ីនជាំង ត្រូវបានរំដោះចេញពីភាពក្រីក្រ ដែលធ្វើឲ្យភាពក្រីក្រទុរគតនៅក្នុងតំបន់នេះត្រូវបានលុបបំបាត់ទាំងស្រុង។
ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនទៅលើវិស័យសុខាភិបាលនៅស៊ីនជាំង បានធ្វើឲ្យសុខមាលភាពរបស់ប្រជាជនល្អប្រសើរជាងមុនយ៉ាងខ្លាំង និងបានកាត់បន្ថយអត្រាមរណភាពគួរឲ្យកត់សម្គាល់ ។ កាលពីឆ្នាំ ១៩៤៩ ប្រជាជននៅស៊ីនជាំងត្រូវគេរំពឹងទុកថាអាចរស់នៅជាមធ្យមបានត្រឹមតែអាយុ ៣០ ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅឆ្នាំ ២០១៩ អាយុរំពឹងទុកជាមធ្យមរបស់ប្រជាជននៅតំបន់ស៊ីនជាំង បានកើនឡើងដល់ ៧៤.៧ ឆ្នាំ។
ទន្ទឹមគ្នានេះ ការអប់រំរបស់ជនជាតិអ៊ុយហ័រ(ឬហៅថាវៃវូអឺ) ដែលជាគោលដៅនៃការចោទប្រកាន់អវិជ្ជមាននានា មានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។ លទ្ធផលជំរឿនប្រជាជនឆ្នាំ២០២០ បង្ហាញថាប្រជាជនអ៊ុយហ័រ ៨.៩៤៤ នាក់ ក្នុងចំណោម ១០០.០០០ នាក់ ទទួលបានការអប់រំកម្រិតឧត្ដមសិក្សា ដែលកាលពីឆ្នាំ២០០០ តួលេខនេះមានត្រឹមតែ ៦.៥៤០ នាក់ តែប៉ុណ្ណោះ។
ភាពចម្រុះផ្នែកភាសានិងសិទ្ធិសេរីភាពសាសនា ត្រូវបានធានាពេញលេញ។ នាពេលបច្ចុប្បន ភាសាសរសេរនិងនិយាយជាង ១០ ភាសាត្រូវបានប្រើប្រាស់ជាទូទៅដោយក្រុមជាតិពន្ធុផ្សេងៗគ្នានៅស៊ីនជាំង ។ តំបន់ស៊ីនជាំងទាំងមូល មានវិហារសាសនាអ៊ីស្លាមចំនួន ២៤.៤០០ ដែលតួលេខនេះមានន័យថា មានវិហារមួយសម្រាប់សាសនិកអ៊ីស្លាម ៥៣០ នាក់។ និយាយម្យ៉ាងទៀត តំបន់ស៊ីនជាំង មានវិហារសាសនាអ៊ីស្លាមច្រើនជាងចំនួនវិហារសាសនាអ៊ីស្លាមនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បូករួមបញ្ចូលគ្នាទាំងអស់។
វាជារឿងមិនសមហេតុផលទាល់តែសោះដែលបស្ចិមលោក ធ្វើការចោទប្រកាន់អំពីពលកម្មដោយបង្ខំ។ ទិន្នន័យកាលពីឆ្នាំ២០២១កន្លងទៅ បានបង្ហាញថា ជាង ៨០ %នៃការដាំដុះដំណាំកប្បាសនៅស៊ីនជាំង ត្រូវបានអនុវត្តដោយប្រើប្រាស់ម៉ាស៊ីន ជាងនេះទៅទៀត នៅទីកន្លែងខ្លះ ការប្រើប្រាស់ម៉ាស៊ីន កើនរហូតដល់ជាង ៩៨% ។ កំណើននៃការប្រើប្រាស់ម៉ាស៊ីនក្នុងវិស័យកសិកម្ម បូករួមនិងកំណើនប្រជាជនដ៏ខ្ពស់នៅក្នុងតំបន់នេះ ធ្វើឲ្យមានកង្វះការងារ និងទាមទារឲ្យបង្កើនការផ្គត់ផ្គង់ការងារបន្ថែម។ ដោយសារមូលហេតុនេះ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅ រដ្ឋាភិបាលចិន បានខិតខំព្យាយាមជំរុញលើកទឹកចិត្តវិនិយោគិនទាំងក្នុងប្រទេសនិងមកពីបរទេស ធ្វើការវិនយោគនៅក្នុងតំបន់ស៊ីនជាំង ដើម្បីបង្កើតការងារសម្រាប់ប្រជាជននៅក្នុងតំបន់នោះ។
តើអំពើប្រល័យពូជសាសន៍កើតឡើងដោយរបៀបណា បើប្រជាជនដែលត្រូវគេចោទប្រកាន់ថាបានរងគ្រោះពីអំពើប្រល័យពូជសាសន៍ មានកំណើនលើសអត្រាកំណើនប្រជាជនថ្នាក់ជាតិទៅទៀត ? ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លទៅ ចំនួនប្រជាជនអ៊ុយហ្គ័របានកើនឡើងជាងពីរដង ពោលគឺកើនខ្ពស់ជាងកំណើនប្រជាជនមធ្យមនៅទូទាំងប្រទស ។ យោងតាមជំរឿនប្រជាជនឆ្នាំ ២០២០ នាពេលបច្ចុប្បន្ន ប្រជាជនសរុបនៅក្នុងតំបន់ស៊ីនជាំង មានចំនួនជិត ២៦ លាននាក់ ដោយកើនឡើងពីចំនួនត្រឹមតែ ៤,៣៣ លាននាក់ កាលពីឆ្នាំ១៩៤៩ ។ កាលពីឆ្នាំ ១៩៥៣ ជនជាតិអ៊ុយហ័រមានចំនួនត្រឹមតែ៣,៦ លាននាក់តែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២ ០២០ ចំនួនជនជាតិអ៊ុយហ័របានកើនឡើងដល់ ១១,៦២លាននាក់។

នាពេលកន្លងមក សហរដ្ឋអាមេរិកបានវាយប្រហារឥតឈប់ឈរទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់ស៊ីនជាំង ។ គោលបំណងចម្បងរបស់រដ្ឋាភិបាលចិន គឺធានាថាប្រជាជនគ្រប់ជាតិពន្ធុទាំងអស់ អាចរស់នៅប្រកបដោយសុវត្ថិភាព ដោយពុំទទួលរងនូវការវាយប្រហារភេរវកម្ម ។ ប្រទេសបស្ចិមលោកបានអនុវត្តវិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។ ប្រទេសចិន ក៏ប្រើប្រាស់វិធានការប្រយុទ្ធប្រឆាំងនឹងភេរវកម្មដូចប្រទេសបស្ចិមលោកផងដែរ ដោយវិធានការរបស់ប្រទេសចិន សុទ្ធតែអនុលោមទៅតាមច្បាប់ ។ ក៏ប៉ុន្តែយើងសង្កេតឃើញស្តង់ដារពីរដែលប្រទេសបស្ចិមលោកកំពុងប្រើប្រាស់ដើម្បីវិនិច្ឆ័យ ។ នៅពេលប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់វិធានការប្រឆាំងភេរវកម្ម ពួកគេហៅវិធានការទាំងនោះថាជាវិធានការត្រឹមត្រូវដើម្បីការពារសន្តិសុខជាតិ ក៏ប៉ុន្តែនៅពេលប្រទេសចិនអនុវត្តវិធានការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពួកគេបែរជាដាក់ឈ្មោះថាជាការរំលោភបំពានសិទ្ធិមនុស្ស ជាអំពើប្រល័យពូជសាសន៍ទៅវិញ។
ទ្វាស៊ីនជាំងបន្តបើកចំហជានិច្ច ភ្ញៀវទាំងអស់ដែលពុំមានចិត្តលម្អៀងមកពីជុំវិញពិភពលោក ត្រូវបានស្វាគមន៍ទៅទស្សនាតំបន់ស៊ីនជាំងដើម្បីស្វែងយល់ឲ្យបានច្បាស់អំពីស្ថានភាពពិតនៅទីនោះ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង