**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លោក Xi Jinping ផ្ញើលិខិតអបអរសាទរដល់ព្រឹត្តិការណ៍រំលឹកខួបទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០២២

ប៉េកាំង៖ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្ញើលិខិតអបអរសាទរមួយទៅកាន់ព្រឹត្តិការណ៍រំលឹកខួបដែលបានធ្វើឡើងនៅទីនេះកាលពីថ្ងៃពុធសម្រាប់ទិវាសន្តិភាពអន្តរជាតិឆ្នាំ ២០២២ ដែលត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា។

នៅក្នុងលិខិតរបស់គាត់ លោក Xi បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខអន្តរជាតិកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ហើយពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។

លោក Xi បានមានប្រសាសន៍ថា”នៅក្នុងចំណុចប្រសព្វជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ ខ្ញុំបានដាក់ចេញនូវគំនិតផ្តួចផ្តើមសន្តិសុខសកល អំពាវនាវឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោរពតាមគោលបំណង និងគោលការណ៍នៃ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់”។

លោក Xi បានបន្ថែមថា ប្រទេសចិនក៏បានតស៊ូមតិថា ប្រទេសទាំងអស់គួរតែដោះស្រាយភាពខុសគ្នា និងជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ផ្តល់ការទទួលខុសត្រូវលើការការពារសន្តិភាព ដើរតាមគន្លងនៃការអភិវឌ្ឍន៍ដោយសន្តិភាព និងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

ព្រឹត្តិការណ៍រំលឹកខួបឆ្នាំនេះ ក្រោមប្រធានបទ “ធ្វើសកម្មភាពលើគំនិតផ្តួចផ្តើមសន្តិសុខសកលដើម្បីរក្សាសន្តិភាព និងស្ថិរភាពពិភពលោក” គឺស្របតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Xi បានបន្តទៀតថា គេសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំនូវប្រាជ្ញា និងភាពរឹងមាំរបស់ភាគីទាំងអស់ ហើយរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។

 

អត្ថបទដែលជាប់ទាក់ទង