កម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យរដ្ឋបាលអាផាតមិន ២ទីតាំង ក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:២៦នាទី ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សេង ហៀង ព្រៈរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផែកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ២ទីតាំង÷
ទីតាំងទី១៖ អាផាតមិនធីខេលេខ១០២B ផ្លូវ១០៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ឋផល ៖
-ឃាត់សួរនាំជនជាតិចិន ១០នាក់ ស្រី០១នាក់ ។
-ដកហូតវត្ថុតាង ៖ ទូរស័ព្ទដៃ ៣៦០រឿង ម៉ូនីទ័រចំនួន១០០រឿង។
ទីតាំងទី២៖ អាផាតមិន ផ្លូវ១០១១កែង១៩៨០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ឋផល ៖
-បានសួរនាំចំនួន ៧នាក់ ក្នុងនោះជនជាតិវៀតណាម ០៧នាក់ ( មានលិខិតឆ្លងដែនត្រឹមត្រូវ) និងបានធ្វើកិច្ចសន្យាអប់រំ ចំពោះម្ចាស់ជួលទីតាំងមិនអោយ មានការលេងល្បែងស៊ីសង និងជួញដូរមនុស្សខុសច្បាប់ ៕

