**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំមន្ដ្រីបំម្រើការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវធ្វើការងារឱ្យមានប្រសិទ្ធភាព គោរពពេលវេលា និងវិន័យ ជាពិសេស ត្រូវប្រើភ្លើងសំចៃ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ដ្រីបំម្រើការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពពេលវេលា និងវិន័យ ហើយនាំគ្នាថែទាំអគារថ្មីនេះ ជាពិសេស ត្រូវប្រើប្រាស់ភ្លើងសំចៃផងដែរ។

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលជាតិ, អភិបាលរងរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១២០០នាក់។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម សូមថ្លែងអំណរគុណដល់សប្បុរសជននានា បានចូលរួមថវិកាផ្ទាល់ខ្លួន សម្រាប់សាង់សងអគារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មីនេះដែលសរុបថវិកាទាំងអស់ជិត ១៥លានដុល្លារ ដើម្បីបម្រើការងារដល់កងកម្លាំងនគរបាល ព្រមទាំងចូលរួមក្នុងការពង្រឹងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្ដេចក្រឡាហោម ក៏បានចាត់ទុកអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គឺជាអគារទំនើបមួយសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ សម្ដេចបន្ដថា សមិទ្ធផលទាំងនេះ សមស្របតាមតួនាទីភារកិច្ចដែលត្រូវបំពេញបន្ថែមទៀត ជាការពិតហើយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ កម្ពុជា មានការរីកចម្រើនជាបន្ដបន្ទាប់ ហើយកំពុងតែមានសុខសន្ដិភាព និងស្ថេរភាពនយោបាយផងដែរ។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ហើយបទល្មើសនៅរាជធានីភ្នំពេញ ក៏មានការថយចុះគួរឱ្យគត់សម្គាល់ផងដែរ។ សម្ដេច បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកម្លាំងប្រជាការពារឱ្យរឹងមាំបន្ថែមទៀត។ ជាងនេះទៅទៀត សម្ដេច សង្ឃឹមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងទទួលបានជោគជ័យបន្ថែមទៀត ក្នុងការថែរក្សាសន្ដិសុខសណ្ដាប់សាធារណសង្គម៕

អត្ថបទដែលជាប់ទាក់ទង