**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ ប្រមាណ ១០០នាក់។

មានមតិស្វាគមន៍ជូនចំពោះគណៈប្រតិភូនាឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមាជ័យ បានរាយការណ៍ពីស្ថានភាពទូទៅនៃខេត្ត ជាពិសេសវឌ្ឍនភាពនៃវិស័យអប់រំគរុកោសល្យ និងវិក្រិតការរបស់ខេត្តដែលបានទទួលបណ្តុះបណ្តាលគរុសិស្សដើម្បីបំពេញតម្រូវការក្នុងវិស័យអប់រំក្នុងខេត្ត និងខេត្តជិតខាងផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តើមកិច្ចសំណេះសំណាលជាមួយការកោតសរសើរ និងវាយតម្លៃខ្ពស់ចពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសការគាំទ្រយ៉ាងផុសផុលពីវិស័យអប់រំផងដែរ។ លោកគ្រូ អ្នកគ្រូ គរុសិស្ស បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលសមត្ថភាព គរុកោសល្យ ក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយត្រូវជំនះឧបសគ្គនៃហានិភ័យពីជំងឺឆ្លងផង និងស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីបន្តការបង្រៀនសិស្សតាមបែបបទគន្លងថ្មីផង។
ឯកឧត្តមបន្តថា បេសកកម្មរបស់គណៈកម្មការគឺការស្វែងយល់ពីការអនុវត្តគោលនយោបាយ និងវិស័យអប់រំ ដែលទាមទារឱ្យចុះជួបផ្ទាល់ជាមួយប្រតិបត្តិករជាក់ស្តែង អំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះ។

ឯកឧត្តមបានលើកឡើងបន្តថា ឯកឧត្តមផ្ទាល់ក៏ទទួលបានចំណេះដឹង និងសមត្ថភាពដូចបច្ចុប្បន្ន ក៏ដោយសារបានការអប់រំពីគ្រូបង្រៀន។ ដូច្នេះហើយ ឯកឧត្តមបានផ្តាំផ្ញើទៅកាន់ប្អូនៗគរុសិស្សឱ្យចងចាំនូវគុណបំណាច់នៃការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ហើយនឹងត្រូវមានមោទនភាពចំពោះតួនាទីរបស់ខ្លួនដែលនឹងក្លាយជាគ្រូបង្រៀននាពេលអនាគតផងដែរ។

នាឱកាសនោះ ឯកឧត្តមក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីការសិក្សារៀនសូត្ររបស់ឯកឧត្តម ដែលសុទ្ធសឹងជាចំណេះដឹង និងបំណិនល្អសម្រាប់ការរៀបចំជីវិតសិក្សា និងការងារសម្រាប់ប្អូនៗជាគរុសិស្សផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យប្អូនៗត្រូវមានជនឿជាក់លើខ្លួនឯង និងត្រូវគិតថាភាពជោគជ័យរបស់យើងម្នាក់ៗគឺជាជោគជ័យសម្រាប់ប្រទេសជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង