**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កម្ពុជា-ចិនប្រកាសអនុវត្តគម្រោងកញ្ចប់នៃក្តីស្រលាញ់



គម្រោងកញ្ចប់នៃក្តីស្រលាញ់ត្រូវបានប្រកាសដាក់ឲ្យអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលត្រូវបានរៀបចំឡើង នៅក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២២។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Liu Jianchao រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមនឹង លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាទី ខេត្តតាកែវ ព្រមទាំង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មន្ត្រីសំខាន់ៗនៃប្រទេសទាំងពីរ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ នាសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។


លោក Liu Jianchao បានមានប្រសាសន៍ក្នុងឱកាសនោះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ អង្គការសង្គស៊ីវិលប្រទេសទាំងពីរបានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន លើវិស័យកាត់បន្ថយភាពក្រីក្រ អប់រំ បច្ចេកទេស និងសុខាភិបាលជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាជន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា រួមទាំងការតភ្ជាប់ដួងចិត្តរវាងប្រទេសទាំងពីរ ហើយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទាំងពីរដោយជាក់ស្តែង។
លោកបានគូសបញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តពិតប្រាកដ ជាអ្នកជិតខាងល្អ និងជាបងប្អូន ដោយលោកជឿជាក់ថា គម្រោងកញ្ចប់នៃក្តីស្រលាញ់ នឹងក្លាយជាសមិទ្ធផលមួយទៀត នៃមិត្តភាពចិននិងកម្ពុជាធ្វើឲ្យប្រជាជនកម្ពុជានិងចិន កាន់តែជិតស្និទ្ធ ធ្វើឲ្យសិស្សានុសិស្សកម្ពុជា កាន់តែពោរពេញដោយក្តីសង្ឃឹម ហើយធ្វើឲ្យរឿងនិទាននៃមិត្តភាពចិននិងកម្ពុជាបន្តទៅមុខទៀត ព្រមទាំងធ្វើឲ្យមនោសញ្ចេតនា រួមសុខរួមទុក្ខគ្នា រវាងប្រជាជនយើងទាំងពីរ បន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។


លោក ជា វណ្ណដេត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែគាំទ្រដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងនាមជាមិត្តល្អ មិត្តប្រវត្ថិសាស្ត្រ និងជាអ្នកជិតខាងល្អ។
លោកបានបន្តថា គម្រោងកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ កម្ពុជានិងចិន នាពេលកន្លងមក មិនត្រឹមតែផ្តល់ផលប្រយោជន៍ពិតប្រាកដ និងដោយផ្ទាល់ជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជានៅមូលដ្ឋាន តាមរយៈការលើកកម្ពស់សុខាមាលភាព និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដែលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឋានៈជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទាំងនេះស្របនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញគោលនយោបាយបើកចំហរចិន និងការកសាងមិត្តភាពនិងសហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក ឲ្យកាន់តែទូលំទូលាយថែមទៀត សំដៅកសាងសហគមមួយដែលមានអនាគតរួមគ្នាតែមួយ។


បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា លោក Liu Jianchao
បានប្រគល់ជូនកញ្ចប់នៃក្តីស្រលាញ់ចំនួន ១ម៉ឺនកញ្ចប់ជានិមិត្តរូប
ជូនដល់ភាគីអង្គការសង្គមស៊ីវិលកម្ពុជា ហើយបានអញ្ជើញរួមគ្នា ជាមួយលោក ជា វណ្ណដេត ប្រគល់កញ្ចប់នៃក្តីស្រលាញ់ជានិមិត្តរូបជូនដល់សិស្សានុសិស្ស ដោយបានបំពាក់កាតាបស្ពាយ និងផ្តល់កញ្ចប់នៃក្តីស្រលាញ់។ បន្ទាប់មក គណៈប្រតិភូបានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃគម្រោងក្រោមជំនួយពីភាគីចិន ដូចជា អគារសិក្សា និង គម្រោងមិត្តភាពកម្ពុជាចិន កាត់បន្ថយភាពក្រីក្រ ដែលទាក់ទងនឹងការវឌ្ឍនភាពនៃការកសាងបណ្តាញផ្លូវថ្នល់ ភ្លើង និងទឹកប្រើប្រាស់ សម្រាប់ប្រជាជនរស់នៅក្នុងមូលដ្ឋាន ហើយក៏មានពិធីជួបសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី លើកឡើងពីការថ្លែងអំណរគុណ និងសំណូមពរផ្សេងៗ ដើម្បីបន្តបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត លើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ និងតំបន់ជនបទផ្សេងៗទៀត នៅកម្ពុជា៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង