**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បើកវេទិកាសាធារណៈ ដោះស្រាយសំណូមពរ នឹងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតនិងលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២បានបើកវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋ ចំនួនសង្កាត់៣ គឺសង្កាត់បាវិត សង្កាត់ប្រាសាទ សង្កាត់បាទី ដើម្បីដោះស្រាយសំណូមពរដូចជាកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តដងទង់ ស្ថិតនៅក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែងនៅក្នុងឪកាសនោះលោកលឹម សៀងហេងអភិបាលក្រុងបាវិតបានសំណូមពរ ដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានក្រុងបាវិត កុំសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ។

លោកបានបញ្ជាក់ថា សំរាមគឺជាបញ្ហាប្រឈមរួមមួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ អាជ្ញាធរនៅមូលដ្ឋាន ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន មានដូចជា គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗ ជាពិសេស បញ្ហាសត្វពាហនៈរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល ដែលនាំឱ្យបង្កគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលក្រុងបាវិតបានបន្តថា សមិទ្ធផលនិងការអភិវឌ្ឍមូលដ្ឋានទាំង ៥សង្កាត់នៅក្នុងក្រុងបាវិតមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៑ុន សែនជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យមូលដ្ឋានក្រុងបាវិតផ្លូវខ្លះប្រែក្លាយពីផ្លូវដី ស ទៅជាផ្លូវចាក់បេតុងនិងអ៊ុតកៅស៊ូជាដើម។

ជាមួយគ្នានេះ លោកបានអំពានាវ ដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមសហការ ចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្លាក៏ដូចជាជួយថែរក្សានូវសមិទ្ធផលផ្សេងៗដែលយើងមាននៅថ្ងៃនេះទុកប្រើប្រាស់បានយូអង្វែងទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថានៅក្នុងវេទិកាសាធារណៈនេះដែរ ពលរដ្ឋបានលើកឡើងអំពីចំណុចសំខាន់ៗមានដូចជាបញ្ហាអគ្គិសនី ផ្លូវ បញ្ហាដីធ្លី និងសត្វពាហនៈ បញ្ហាសំបុត្រកំណើត ភូមិឃុំមានសុវត្ថិភាពជាដើម។

រាល់ការសំណូមពរនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំង៣សង្កាត់នៃក្រុងបាវិតនេះ លោកអភិបាលក្រុងនិងមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងដោះស្រាយសំណូមពរ ទាំងនេះទទួលបានលទ្ធផលល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង