**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អគារធិការដ្ឋានក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល

ភ្នំពេញ៖ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដោយមានការចូលរួមពី អគ្គាធិការរងទទួលផែននាយកដ្ឋាន ប្រធាននាយករដ្ឋបាលសរុប ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យទាំងអស់ នៃនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម អគ្គាធិការរងទទួលផែនប្រធាននាយកដ្ឋាន និងនាយការិយាល័យនីមួយៗ រួចមក ឯកឧត្តម អគ្គាធិការ បានសំដែងនូវក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំង ចំពោះការសហការបំពេញការងារបានយ៉ាងល្អប្រសើរតាមឋានានុក្រម ចេះមានសាមគ្គីភាព ប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ជាសមូហភាពផ្ទៃក្នុងនាយកដ្ឋាន មុននឹងសម្រេចលើកយោបល់ជូនដល់ថ្នាក់លើ ចេះចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារអនុវត្តជាក់ស្តែង ដោយឡែកការទទួលបានចំណេះដឹងពីសាលារៀន គឺជារឿងមួយសំខាន់ តែមិនប្រាកដថាអាចធ្វើបាននោះទេ ជាការងារជំនាញ មានតែការចែករំលែកបទពិសោធន៍ជាក់ស្តែងនេះឯង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គាធិការ បានណែនាំប្រធាននាយកដ្ឋាន នាយការិយាល័យត្រូវក្តាប់មន្ត្រីរបស់ខ្លួនឱ្យបានល្អ ចេះពិនិត្យលក្ខណៈសម្បត្តិ ចេះបែងចែកភារកិច្ចទៅតាមសមត្ថភាពវិស័យរបស់មន្ត្រី នោះទើបការងារមានប្រសិទ្ធភាព និងលឿន និងចេះពិនិត្យពីចំណុចខ្វះខាតរបស់មន្ត្រីខ្លួនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានពិនិត្យតាមដានមន្ត្រីណាមានជំងឺឬជួបការលំបាក សូមឱ្យយកចិត្តទុកដាក់ចំពោះមន្ត្រីដែលជួបបញ្ហាទាំងនេះផង មិនមែនទុកចោល ពេលដែលមិនអាចបំពេញការងារបានឬជួបការលំបាកនោះទេ សូមជួយទៅតាមលទ្ធភាព ករណីលើសពីលទ្ធភាព សូមរាយការណ៍មក ឯកឧត្តម អគារធិការ ដើម្បីជ្រាបជាព័ត៌មាន ហើយចំពោះមន្ត្រីដែលល្មើសនឹងវិន័យ សូមធ្វើការណែនាំអប់រំជាបន្តបន្ទាប់តាមនីតិវិធីរបស់កងកម្លាំង បើជាករណីធ្ងន់ធ្ងរ សូមលើកយោបល់ដើម្បីចាត់វិធានតាមបទបញ្ជាផ្ទៃក្នុងរបស់អគ្គាធិការដ្ឋាន និងច្បាប់ជាធរមាន។

ឯកឧត្តម អគ្គាធិការ បានសង្កត់ធ្ងន់ថា ពាក្យមន្ត្រីមានតម្លៃណាស់ ជាអ្នកបម្រើរាស្ត្រដោយស្មោះត្រង់ បើមន្ត្រីខិលខូច លែងថាជាមន្ត្រីទៀតហើយ ថាជាជនខិលខូចទៅវិញ។ អង្គភាពអធិការកិច្ច ជាកន្លែងផ្តល់ព័ត៌មានពិត ស្វែងរកការពិត និងយុត្តិធម៌ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឈរលើគោលការណ៍ច្បាប់ ហើយចំពោះមន្ត្រីអធិការកិច្ច ត្រូវរៀបចំរបាយការណ៍ពិតតាមភាពជាក់ស្តែងបានរកឃើញ ដោយមិនលំអៀង ចៀសវាងដាច់ខាតនូវរបាយការណ៍ខ្លាច គឺរបាយការណ៍កុហក តែត្រូវរៀបចំរបាយការណ៍ក្លាហាន គឺរបាយការណ៍ពិត ឈរលើការពិតជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង