**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តម អ៊ុក សមវិទ្យា៖ ការចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាជន ដោយស្មោះត្រង់ ជាវប្បធម៌បម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានថ្លែងថា ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. បានដាក់ចិត្តដាក់កាយរបស់ខ្លួនជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ តាមរយៈការមកទទួលសេវាពីសំណាក់សមាជិក ប.ស.ស. ដែលជានិច្ចកាលមិនបានចាត់ទុកខ្លួនឯងជាមន្រ្តី ឬជាអ្នកមានឋានៈ តួនាទីអ្វីឡើយ គឺតែងតែបំពេញតួនាទីរបស់ខ្លួនជាមន្រ្តីគ្រាប់ល្ពៅទី៤ ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការបម្រើសេវាដោយស្មោះត្រង់ពិតប្រាកដជូនប្រជាពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងសុជីវធម៌ល្អ ដែលនេះជាវប្បធម៌ក្នុងការបម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. ។

នេះជាការថ្លែងឡើងពីសំណាក់ ឯកឧត្តមអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ ជូនដល់បុគ្គលិកដែលទើបចូលបម្រើការងារថ្មី និងមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាព ប.ស.ស. និងសិក្ខាកាមសរុបប្រមាណជា ២០០នាក់ ស្ថិតនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ ការចូលបម្រើការងារនៅ ស្ថាប័ន ប.ស.ស. គឺមាននាមជាបុគ្គលិក ប.ស.ស. ដូចនេះក្មួយៗត្រូវមានចិត្តស្អប់ខ្ពើមនូវអំពើដែលខុសច្បាប់ និងខ្លាចរអែងនូវសកម្មភាពដែលខុសច្បាប់ ក្នុងន័យដើម្បីក្លាយជាពលរដ្ឋគំរូម្នាក់ ជាពិសេសសូមចាត់ខ្លួនជាអ្នករស់នៅក្រោមដំបូលតែមួយជាមួយគ្នា និងត្រូវប្រតិបត្ដិនូវលក្ខន្ដិកៈការងារ ព្រមទាំងវិន័យការងារជាមួយគ្នា ជាងនេះទៅទៀតត្រូវហ៊ានលះបង់នូវពេលវេលា និងសេរីភាពផ្ទាល់ខ្លួនខ្លះ ដើម្បីមកចូលរួមបម្រើសង្គមការងារមួយនេះ ដែលមានទស្សនវិស័យបម្រើសមាជិក ប.ស.ស. ក៏ដូចជាប្រជាជនទាំងអស់នៅក្នុងសង្គមជាតិរបស់យើង។

ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងបន្ថែមថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនេះ សូមក្មួយៗយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលនៅក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសដែលនឹងត្រូវធ្វើការបង្ហាត់បង្ហាញនាពេលនេះ ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ឲ្យបានទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង