**ឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំអធិការដ្ឋាននគរបាលក្រុងដូនកែវថ្មី ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានទាន់ពេលវេលា**នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត**ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ**វិចារណកថា៖ ដើមឈើផ្តល់ជម្រកដល់បក្សី ហើយបក្សីជួយទ្រទ្រង់ជីវិតធម្មជាតិ**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី**ពង្រឹងយន្តការ ការងារជាប្រចាំដើម្បីបង្កើនល្បឿនកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ**ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការរដ្ឋានគរបាលជាតិ បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់វិន័យកងកម្លាំង ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សំដៅរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ការណែនាំរបស់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានក្រើនរំលឹក មន្រ្តីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ត្រូវបង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់ ក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត មន្រ្តីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មិនត្រូវមានការជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗជាពិសេសបទល្មើស គ្រឿងញៀន នឹង បទល្មើសអនឡាញ(Online Scams) ជាដាច់ខាត។

ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀត ឯកឧត្តមនាយកមន្ទីរ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើការប្រមូលព័ត៌មានសម្ងាត់ ការអនុវត្តប្រតិបត្តិការតាមគោលដៅ និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ។

ឆ្លៀតក្នឱងកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ មានសាមគ្គីភាពផ្ទៃក្នុង និងបានរួមសហការយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង