**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អភិបាលខេត្តកណ្តាល ជំរុញសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់កម្លាំងមានសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ សាលារៀន ដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆមាសទី១ ខែមេសា តាមរយៈប្រព័ន្ធអនឡាញ Zoom នៅព្រឹកថ្ងៃទី២១ ខែមេសានេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរចំពោះ គ្រប់អនុគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល មន្ត្រីរាជការ និងមន្ទីរជុំវិញខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសង្ក្រាន្តខេត្ត បានយ៉ាងល្អប្រសើរសម្រាប់បង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត។ ចំពោះការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីសង្ក្រាន្តនេះក៏បានល្អប្រសើរផងដែរដោយមិនមានបញ្ហាកើតឡើងណាមួយដែលគួរឱ្យកត់សម្គាល់ឡើយ។

ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កម្លាំងមានសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវសាលារៀនដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរទាំង១៣ ក្រុង-ស្រុក ត្រូវបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ចត្រូវដាក់សាជីចរាចរណ៍ នៅតាមដងផ្លូវចេញ-ចូលមុខសាលារៀននានា ដើម្បីការពារសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្សទាំងពេលចូលរៀន និងពេលត្រឡប់ទៅផ្ទះវិញ។

ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយត្រូវរុះរើសំណង់ដែលរំលោភលើដីចំណីផ្លូវ ឬសំយាបផ្ទះដែលប៉ះពាល់ដល់ផ្លូវសាធារណៈ បង្កជាការកកស្ទះ គ្មានសោភណ្ឌភាពសណ្ដាប់ធ្នាប់ អាចក៏អាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ការអនុវត្តត្រូវធ្វើឡើងក្នុងស្មារតី ទន់ភ្លន់ តែម៉ឺងម៉ាត់ និងមានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបានកោតសរសើរទៅដល់រដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ ដែលបានធ្វើការរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំសម្រាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយឡែកសម្រាប់ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ត្រូវត្រៀមរៀបចំរបាយការណ៍ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ជូនគណៈអភិបាលខេត្តមានកិច្ចប្រជុំខាងមុខនេះ។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ចំពោះការទប់ស្កាត់សំណង់មិនមានច្បាប់អនុញ្ញាត និងសំណង់មិនរៀបរយអាជ្ញាធរក្រុង-ស្រុក ត្រូវចុះពិនិត្យ និងគ្រប់គ្រងការសាងសង់ឱ្យបានហ្មត់ចត់ ដោយត្រូវណែនាំម្ចាស់សំណង់ឱ្យសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ និងបន្តធ្វើបច្ចុប្បន្នភាពស្ថិតិសំណង់មិនរៀបរយដើម្បីងាយស្រួលគ្រប់គ្រង ត្រូវធ្វើស្ថិតិគ្រប់គ្រងឱ្យបានច្បាស់លាស់ចំពោះសំណង់ដែលមិនមានច្បាប់អនុញ្ញាត និងសំណង់ដែរមិនរៀបរយ៕

អត្ថបទដែលជាប់ទាក់ទង