**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរពេទ្យបង្អែក ប្រធាន-អនុប្រធាន មណ្ឌលសុខភាព មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតី ភាព ប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរពេទ្យបង្អែក ប្រធាន-អនុប្រធាន មណ្ឌលសុខភាព ចំនួន២០រូប។

ពិធីនេះក៏មានអញ្ជេីញចូលរួមឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អ្នកពាក់ព័ន្ធ មេឃុំចៅ-សង្កាត់ពាក់ព័ន្ធ ប្រធាន-អនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំគ្រប់ផ្នែក ព្រមទាំងមន្រ្តីរាជការក្នុងវិស័យសុខាភិបាល ប្រារព្ធ ឡើង ធ្វើ នៅសាលប្រជុំផ្ការំដួល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក៏ដូចជាលោកវេជ្ជបណ្ឌិត គ្រូពេទ្យ និងមន្រ្តីរាជការក្នុងវិស័យសុខាភិបាលទាំងអស់ ដែលកន្លងទៅ បានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារពិគ្រោះ ពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ ជាពិសេសលោកវេជ្ជបណ្ឌិត គ្រូពេទ្យ និងក្រុមការងារផ្នែកសុខាភិបាលទាំងអស់ តែងតែលះបង់ ក្លាហាន តស៊ូចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពិនិត្យព្យាបាលរបួស ក៏ដូចជាព្យាបាលជូនបងប្អូនជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាព តាមជំនាញវិជ្ជាជីវៈបានយ៉ាងសស្រាក់សស្រាំគួរជាទីកក់ក្តៅបំផុត។

ឯកឧត្ដម អភិបាល ខេត្ត បានបញ្ជាក់ថា ការតែងតាំងមន្រ្តី គឺជាដំណើរការជាប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងមន្រ្តីបំពេញ ការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងមន្រ្តីរាជការ។ យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត-ក្រុង-ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្ដមបន្តថា កិច្ចការនេះរដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តដោយសុក្រឹត្យ អនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ៖ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ ដែលត្រូវបំពេញទន្ទឹមនឹងនោះ ក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិនិងឧបនិស្ស័យរបស់មន្រ្តីដែលត្រូវតែងតាំងនោះ ដូចមានក្នុងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌនីមួយៗ ជាបុគ្គលដែលប្រកបដោយគុណវុឌ្ឍ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្តួចផ្តើម ក្នុងការអនុវត្តការងារ មានសាមគ្គីល្អ មានគុណធម៌ មានសុខភាពល្អ និងមនសិកាវិជ្ជាជីវៈ ក្នុងនោះស្រី្តត្រូវបានលើកទឹកចិត្តនិងផ្តល់អាទិភាពក្នុងការតែងតាំងក្នុងមុខតំណែងណាមួយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តីនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង