**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»

ក្រសួងការងារ បង្កើតយុទ្ធនាការ​ «ខ្មែរ​ជួយ​រកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅ​​តាម​បណ្តា​​ខេត្ត​​ជាប់​​ព្រំ​ដែនកម្ពុ​ជា​-ថៃ

(ភ្នំពេញ)៖ ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ បានបង្កើត​យុទ្ធនាការ ​«ខ្មែរ​ជួយ​រក​ការ​ងារ និង​ផ្តល់​ការ​ងារ​ឱ្យ​ខ្មែរ» តាមរយៈ​ការ​ផលិត​ផ្ទាំង​ផ្សព្វ​ផ្សាយ​ចំនួនជិត ២០០​ផ្ទាំង ត្រូវបាន​ផលិត​សម្រាប់​បំពាក់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន ៦​ខេត្ត ដែលមានចំនួន ៨២ទីតាំង បូករួមទាំង ៣៣​បង្គោ​ល (បំពាក់ ៦៦ផ្ទាំង) គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៦​នេះ។

លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ​បាន​ថ្លែង​នៅថ្ងៃ​ទី០៣ ខែ​មេសា​នេះ​ថា មន្រ្តី​ជំនាញ​របស់​ក្រសួង បាន​សហ​​ការជា​មួយ​ភាគី​ពាក់​ព័ន្ធ និង​អាជ្ញា​ធរ​មូល​ដ្ឋាន បានព្រីន និង​បំពាក់​ផ្ទាំង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ «ខ្មែរ​ជួយ​រក​ការ​ងារ និង​ផ្តល់​ការ​ងារ​ឱ្យ​ខ្មែរ»​ចំនួ​នជិត ២០០​ផ្ទាំង បូក​រួម​ទាំង ៣៣​បង្គោ​ល (បំពាក់ ៦៦​ផ្ទាំង)។

លោកបន្តថា មន្រ្តីជំនាញ​បាន​បំពាក់​ផ្ទាំង Banner ខ្នា​ត ៣m x ៨m ចំនួ​ន ៥៥​ទីតាំង​ដែល​មា​នចំនួន ៥៥​ផ្ទាំង ក្នុង​នោះ​បាន​បំពាក់​នៅ​ខេត្ត​សៀម​រាប, ខេត្ត​ព្រះ​វិហារ, ខេត្ត​ឧត្តរ​មាន​ជ័យ, ខេត្ត​បន្ទាយ​មាន​ជ័យ, ខេត្តប៉ៃលិន និង​ខេត្ត​បាត់​ដំបង។

សម្រាប់​ផ្ទាំង​ប៉ាណូ​(Billboard Unipolar) ត្រូវ​បាន​បំ​ពាក់​ចំនួន ២២​ទី​តាំង ដែល​មាន​ចំនួន ៤៣​ផ្ទាំង​នៅ​ខេត្ត​កំពង់​ធំ, ខេត្តសៀមរាប, ខេត្ត​ព្រះ​វិហារ, ខេត្ត​បន្ទាយ​មាន​ជ័យ, ខេត្ត​ប៉ៃ​លិន, ខេត្ត​បាត់​ដំបង បូក​រួម​ទាំងបង្គោល​ភ្លើង​កណ្តាល​ទ្រូង​ផ្លូវ​ជាតិ​លេខ៥ ចំនួន ៣៣​បង្គោល​ដែល​មាន ៦៦​ផ្ទាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេសា។

បន្ថែមលើនេះ លោកថា នៅមាន​បំពាក់​ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ថ្នល់ (Overhead Pass)​មាន​ចំនួន ៥ទីតាំ​ងដែល​មាន​ចំនួន ១០​ផ្ទាំង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ, ខេត្ត​ប៉ៃលិន, ខេត្ត​ពោធិ​សាត់។ ទន្ទឹម​នេះ ក្រុមហ៊ុន​ផ្សព្វផ្សា​យកំ​ពុ​ង​ព្រីនបន្ថែម​ទៀត និងទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ដូ​ចជា ខេត្ត​កោះ​កុង, ខេត្ត​ប៉ៃលិន, ខេត្ត​ឧត្តរ​មាន​ជ័យ, ខេត្ត​បន្ទាយ​មា​នជ័យ និង​ខេត្ត​ព្រះ​វិហារ។

អ្នកនាំពាក្យ​បញ្ជាក់​ថា៖«មន្រ្តី​ជំនាញ​របស់​យើង នឹង​បន្ត​រៀប​ចំ ផលិត និ​ងផ្សព្វផ្សាយឯ​ក​សារ​សិក្សា​ស្រាវ​ជ្រាវពាក់​ព័ន្ធ​នឹងតម្រូវការទីផ្សារកា​រងារ ជាពិសេស​ទស្សន​វិស័យ​មុខ​​របរ និងការងារឱ្យ​បានទៀ​ង​ទាត់ ដើម្បី​ផ្តល់​ព័ត៌​មាន​ទី​ផ្សារ​ការងារ​ឱ្យបានគ្រប់​ជ្រុង​ជ្រោយ​ដល់អ្នក​ស្វែង​រក​ការ​ងារ កម្មករ​និយោ​ជិត និយោ​ជក អ្នកផ្តល់​ការ​បណ្តុះ​បណ្តា​ល និង​សាធារណ​ជនគ្រប់​និន្នាកា​រទាំងអស់»។

បើតាមរបាយការណ៍​របស់​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​ថា នៅឆ្នាំ២០២៥​កន្លង​ទៅ​នេះ ក្រសួង បានសហកា​រជាមួយ​សមាគម​និយោ​ជក​នា​នា ធនាគារ ក្រុមហ៊ុន រោងចក្រ សិប្បកម្ម និង​សហភា​ព​ស​ហព័ន្ធយុវជន​កម្ពុជា បង្កើត​យុទ្ធ​នា​ការ “ខ្មែរ​ជួយ​រក ការងារ​​ឱ្យ​ខ្មែរ” ដោយ​ដាក់ឱ្យ​ដំណើរ​ការប្រព័ន្ធ​ស្វែង​រក​ការ​ងារ​បន្ទាន់​តាម​ទូរសព្ទ ១២៩៧ ដែលមានអ្នកប្រចាំការ ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ និងដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វែង​រក​ការ​ងារ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម។ ក្នុង​នោះ បាន​បំពាក់​ផ្ទាំង​ប៉ា​ណូ​ផ្សព្វ​ផ្សាយ​ព័ត៌មា​នឱកាស​ការ​ងារ​នៅ​តាម​ដង​ផ្លូវ​ជាតិ និង​ទីប្រជុំជននានា​បានចំនួន ៨៦ទីតាំង ហើយ​គ្រោង​នឹង​រៀប​ចំឱ្យបាន ១៦៥ទី​តាំង​នៅ​ឆ្នាំ​២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង