**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោក​ Zhao Leji  ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​​ពេញអង្គ​នៃកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ ​២០២៦ ​នៃវេទិកា Boao ​សម្រាប់អាស៊ី​និង​ថ្លែង​សុន្ទរកថា​គន្លឹះ

 


ព្រឹកថ្ងៃទី ២៦ ខែ​មីនា នៅ​ Boao ខេត្ត Hainan ​លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​​ពេញអង្គ​នៃកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ ​២០២៦ ​នៃវេទិកា Boao ​សម្រាប់អាស៊ី​  ​ព្រមទាំង​​ថ្លែង​សុន្ទរកថា​​គន្លឹះ​ក្រោមចំណងជើងថា  « ​ក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ ​រួមគ្នាកសាង​អនាគតដ៏​ល្អបវរ» ​។
លោក Zhao Leji បាន​ថ្លែងថា  ​ឆ្នាំនេះជា​ខួប ២៥ ឆ្នាំ​នៃ​ការបង្កើត​វេទិកា Boao ​សម្រាប់អាស៊ី​។ ​២៥ ឆ្នាំកន្លង​ផុតទៅ ​វេទិកា​នេះ​បាន​ក្លាយជា​ « ស្លាកយីហោមាស » ​មួយ​សម្រាប់​ជំរុញ​ប្រទេស​អាស៊ី​និង​បណ្តាប្រទេស​លើ​សកលលោក​ឱ្យ​ធ្វើការផ្លាស់ប្តូរគ្នា  និង​រួម​សាមគ្គីគ្នា​ដើម្បី​ការ​​អភិវឌ្ឍ​រួម​  ​។ ​ក្នុង​​ពិភពលោក​សព្វ​ថ្ងៃនេះ ​បំណងប្រាថ្នា​របស់​ប្រជាជន​គ្រប់​ប្រទេស​ដែល​ចង់​​បាន​សន្តិភាព​និងវឌ្ឍនភាព​គឺ​​​កាន់តែ​ខ្លាំងឡើងៗ​​សំឡេងអំពាវនាវ​ឱ្យ​មាន​សច្ចយុត្តិធម៌​ក៏កាន់តែ​ខ្លាំងឡើងៗ​ដែរ ។
លោក Zhao Leji ​បាន​គូសបញ្ជក់​ថា  ​​លោក ​Xi Jinping   ​​ប្រធានរដ្ឋចិន​បាន​លើកឡើង​គំនិតផ្តួចផ្តើម​ស្តីពី​ការ​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ ​​ ​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​សកល ​គំនិតផ្តួចផ្តើម​សន្តិសុខសកល គំនិតផ្តួចផ្តើម​អរិយធម៌សកល  និងគំនិតផ្តួចផ្តើម​អភិបាលកិច្ចសកល​ ដែលបាន​ចង្អុលបង្ហាញ​ទិសដៅ​ដ៏​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​​និម្មាបនកម្ម​​​ពិភពលោក​ដែល​បម្រែ​បម្រួល​មិនដែល​មានក្នុងរយៈពេល​មួយរយឆ្នាំ​កន្លងទៅ។  ​​យើងគួរ​សមស្រប​នឹង​ចរន្តនៃយុគសម័យ ​​រួមគ្នា​កសាង​ផ្ទះអាស៊ី​យើង​ឱ្យ​បាន​​ល្អ​ ​​ពួតដៃគ្នា​កសាង​សហគមន៍​វាសនា​រួម​សម្រាប់មនុស្សជាតិ ​​ដើម្បី​បង្កើត​អនាគត​ល្អបវរ​មួយដែល​ប្រកបដោយ​ភាពសុខសាន្ត​ សុខដុមរមនា ​សហប្រតិបត្តិការ​​​ឈ្នះ-ឈ្នះ ​ សច្ចយុត្តិធម៌ ​គោរពរាប់អានគ្នានិង​ជឿទុកចិត្តគ្នា​ទៅវិញទៅមក។
លោក Zhao Leji ​បាន​បន្តថា  ​​ប្រទេសចិន​យកចិត្តទុកដាក់ជានិច្ច​​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​កែលម្អ​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់ប្រជាជន ​​ហើយ​ស្រប​នឹង​ពេល​ខិតខំ​​អភិវឌ្ឍ​ប្រទេសខ្លួន  ​ចិន​ក៏​​បាន​​ជំរុញ​ការ​​អភិវឌ្ឍ​រួម​របស់​បណ្តា​ប្រទេស​ផងដែរ។ ​​ ​ ​​ចិន​ជា​ក្បាល​​ម៉ា​ស៊ីន​​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ​ផែនការ ៥ ឆ្នាំទី ១៥ បាន​កំណត់គោលដៅ​និងភារកិច្ច​សំខាន់​របស់​ចិន​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខនេះ ​​ប្រទេសចិន​នឹង​បន្ត​បើកទូលាយ​កម្រិតខ្ពស់​ថែមទៀត ​​ដើម្បី​ចែករំលែក​ឱកាស​ជាមួយ​គ្រប់ប្រទេស។
តំណាង​​ជាង​ ១៦០០ នាក់​ដែល​មកពី​មជ្ឈដ្ឋាន​នយោបាយ ​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និងពាណិជ្ជកម្ម ​​បញ្ញវន្ត និង​​ប្រព័ន្ធសារព័ត៌មាន​នៃ​ប្រទេស​និង​តំបន់​លើសពី​ ៦០ បានចូលរួម​​កិច្ច​ប្រជុំ​​ពេញអង្គ​លើក​នេះ៕​​

អត្ថបទដែលជាប់ទាក់ទង