**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងខាងរាជរដ្ឋាភិបាល និងខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជន បានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា ក្រុម«ឃ» នៃភាគីរាជរដ្ឋាភិបាល និង សមាជិក-សមាជិកា ក្រុម «ឃ»ផ្នែកឯកជន មកពីសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិព្រមទាំងតំណាងក្រុមហ៊ុន និង សមាគមធុរកិច្ចជាតិ និង អន្តរជាតិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា, កិច្ចប្រជុំត្រូវបានរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បានពិនិត្យពិភាក្សាលើរបៀបវារៈ ចំនួន ៨ រួមមាន៖
១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់,
២. ការស្នើសុំកម្រៃសេវារបស់ក្រុមហ៊ុនអន្តរការីធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ,
៣. ពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង,
៤. ការលក់ក្រៅព្រំដែនកម្ពុជា,
៥. ការប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយ,
៦. នីតិវិធីក្នុងការប្រកាសការបង់អាករលើតម្លៃបន្ថែម,
៧. ការបង្កើតក្របខ័ណ្ឌសម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញតិ្ត និងលិខិតបទដ្ឋានគតិយុត្ត, និង
៨. ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយបញ្ហាវិវាទលើបំណុលដែ លមានកិច្ចធានា ។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ បទប្បញ្ញត្តិ យន្តការស្ថាប័ន និងវិធានការនានា ដើម្បីដោះស្រាយនិង ឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយ កម្រិតថ្នាក់ដឹកនាំ និង កម្រិតបច្ចេកទេស។ សំណូមពរ និងអនុសាសន៍របស់វិស័យឯកជន ត្រូវបានទទួលយកមកសិក្សា និងជាធាតុចូលសម្រាប់បន្តពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម។

ជាលទ្ធផល, អង្គប្រជុំបានឆ្លើយបំភ្លឺ និងដោះស្រាយសំណូមពររបស់វិស័យឯកជន ព្រមទាំង ប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័ន និងវិស័យឯកជនដែលមានការពាក់ព័ន្ធ អនុវត្តតាមការសម្រេចរបស់អង្គប្រជុំ។លេខាធិការដ្ឋាននៃក្រុមការងារ ត្រូវបន្តតាមដានជាមួយក្រសួង-ស្ថាប័ន ជំរុញការអនុវត្តនូវការសម្រេចរបស់អង្គប្រជុំ ដោយសកម្ម និង ការទទួលខុសត្រូវ ។

កិច្ចប្រជុំថ្ងៃនេះ, គឺជាការរួមចំណែកនូវកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការរួមគ្នា រវាងរាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈដែលកម្ពុជាបាន និង កំពុងទទួលរងផលប៉ះពាល់ពីខាងក្រៅក្នុងពេលថ្មីៗនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងខាង រាជរដ្ឋាភិបាល ពិសេស អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក៏ដូចជា ខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង ៨ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង