**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អគ្គស្នងការនគរបាលជាតិ បើកវគ្គបំប៉នជំនាញ «នីតិវិធីសួរចម្លើយ» ជូនដល់មន្ត្រីនគរបាលទេសចរណ៍ ចំណុះនាយកដ្ឋាននគរបាលទេសចរណ៍ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញ «នីតិវិធីសួរចម្លើយ» ជូនដល់មន្ត្រីនគរបាលទេសចរណ៍ ចំណុះនាយកដ្ឋាននគរបាលទេសចរណ៍ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ពិធីនេះធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានណែនាំឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សា ស្វែងយល់អំពីគោលការណ៍ និងនីតិវិធីថ្មីៗ ដើម្បីអនុវត្តការងារឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។

លោកអគ្គស្នងការរង បានគូសបញ្ជាក់ថា ការសួរចម្លើយត្រូវអនុវត្តដោយផ្អែកលើច្បាប់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងចៀសវាងរាល់ទម្រង់អំពើរំលោភបំពាន ដែលអាចប៉ះពាល់ដល់គុណភាពសំណុំរឿង និងភាពជឿជាក់របស់សាធារណជន។

លោកបន្តថា ការពង្រឹងជំនាញនិតិវិធីសួរចម្លើយ គឺជាចំណុចគន្លឹះមួយ ក្នុងការធានាបាននូវការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈ បង្កើនជំនឿទុកចិត្ត និងលើកកម្ពស់កេរ្តិ៍ឈ្មោះកងកម្លាំងនគរបាលជាតិ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានលើកឡើងអំពីតួនាទីសំខាន់របស់នគរបាលទេសចរណ៍ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដែលមានភ្ញៀវជាតិ-អន្តរជាតិ។

បើតាមអគ្គស្នងការរង, វគ្គបំប៉ននេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពជំនាញ និងបន្តកែលំអគុណភាពការងារ ឲ្យសមស្របតាមបរិបទសង្គម និងការវិវត្តន៍វិស័យទេសចរណ៍ ដើម្បីរួមចំណែកថែរក្សាបរិយាកាសសន្តិសុខ សុវត្ថិភាព និងភាពជឿជាក់របស់ប្រទេស។

សូមជម្រាបថា វគ្គបំប៉ននេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងពង្រឹងចំណេះដឹងផ្នែកនីតិវិធីសួរចម្លើយ ឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយផ្តោតសំខាន់លើការគោរពសិទ្ធិមនុស្ស ការធានាតម្លាភាព និងភាពត្រឹមត្រូវ ក្នុងដំណើរការស៊ើបអង្កេត ដោយមានគ្រូឧទេសនាមដែលមានបទពិសោធន៍យូរឆ្នាំ រួមនិងទ្រឹស្តី និងការអនុវត្តន៍អំពីបច្ចេកទេសសួរចម្លើយ ការប្រមូល និងគ្រប់គ្រងភស្តុតាង ការរៀបចំសំណុំរឿងឲ្យបានគ្រប់គ្រាន់តាមនីតិវិធី និងការអនុវត្តការងារជាក់ស្តែងរបស់នគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង