**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កូនក្តាមថ្មជាង៨០០០ក្បាល ត្រូវបានលែងទៅក្នុងធម្មជាតិ ដើម្បីជួយពង្រឹងប្រព័ន្ធអេកូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ

កោះកុង៖ ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សនិងតំបន់ឆ្នេរនិងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលែងក្តាមថ្មនាថ្ងៃនេះ ក្នុងគោលបំណង បង្កើនធនធានក្តាមថ្ម នៅក្នុងតំបន់សមុទ្រ និងក៍ដូចជា ការអប់រំណែនាំ ដល់បងប្អូនសហគមន៍ ចូលរួមថែរក្សាការពារធម្មជាតិដូចជា ព្រៃកោងកាង និងជនធានជីវៈចម្រុះនៅក្នុងព្រៃកោងកាង នៅក្នុងតំបន់ការពារធម្មជាតិ ឱ្យមានភាពល្អប្រសើរ និងជាកន្លែងស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រក៍ដូចជាធនធានជីវចម្រុះនៅក្នុងតំបន់ព្រៃកោងកាង និងការដកហូតធនធានសមុទ្រប្រកបដោយចីរភាព។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងឱ្យដឹងថា ការអភិរក្សធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្មូលដ្ឋានរបស់ប្រជាពលរដ្ឋ ទើបមានការលែងក្តាមទាំងនេះចូលទៅព្រៃកោងកាង ដែលជាជម្រករបស់ពួកវា។

ឯកឧត្តម ក៏ស្នើដល់ប្រជាពរដ្ឋចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀតទៅអនាគត ចៀសវាងការនេសាទខុសច្បាប់ហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា បន្តថា ក្រៅពីលែងក្តាមពូជទាំងអស់នេះហើយ សូមប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាងបន្ថែមទៀត ដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើជាច្រើនលានដើមចែកជូនដល់មហាជន យកទៅដាំដុះនៅតាផ្ទះ វត្តអារាម ឬទីសាធារណៈ និងដាំស្តារព្រៃសហគមន៍។ នៅឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រោងចែកកូនឈើ៥លានដើមបន្ថែមទៀត។

បើតាមឯកឧត្តម ខ្វៃ អាទិត្យា ការពង្រឹងអភិរក្សធនធានធម្មជាតិនេះ មិនត្រឹមតែយន្តការបន្សាំនឹងការប្រែប្រួលអាកាសធាតុនោះ ពោលគឺវាជួយបង្កើនចំនួនធនធានជលផល និងទាក់ទាញអ្នកទេសចរណ៍ ដែលជួយអភិវឌ្ឍន៍ជីវភាពប្រជាជនផងដែរ។

លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ចាត់ទុកការលែងកូនក្តាម និងពូជក្តាមថ្មនៅតំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងពាមក្រសោប និងតំបន់ការពារធនធានធម្មជាតិបឹងកាឆាងនេះ ជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខ ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរ និងបន្សាំការប្រែប្រួលអាកាសធាតុផងដែរ។

លោកអភិបាលរងខេត្តកោះកុង ខេត្តក៏មានវារីប្បកម្មចិញឹម ក្តាមថ្ម ក្តាមសេះ និងត្រី សំដៅដល់មិនរំពឹងលើការនេសាទបែបធម្មជាតិនោះឡើយ។ គួរកត់សម្គាល់ថា ក្ដាមក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ការលែងកូនក្ដាមថ្មនៅពេលនេះ គឺជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន តាមរយៈការលែងចូលក្នុងសមុទ្រ ព្រៃកោងកាង និងសហគមន៍មូលដ្ឋាននានា៕

អត្ថបទដែលជាប់ទាក់ទង