**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក មានចំណាប់អារម្មណ៍ក្នុងការចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ Jim Jones និង ឯកឧត្តម Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងក្រុមការងារ បានចួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងកិច្ចពិភាក្សា, ឯកឧត្តមក៏បានបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការចុះស្វែងយល់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាការឆ្លើយតប, សម្ដេចធិបតីជម្រាបជូនឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក អំពីដំណើររឿង និងការវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន នៃជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាយន្តការសន្តិវិធី ដែលកម្ពុជាបានប្រើប្រាស់ រួមទាំងការអត់ធ្មត់របស់កម្ពុជាក្នុងការឆ្លើយតប។

ទន្ទឹមនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលសម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធាននាពេលនេះ មិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែគឺជាអ្វីដែលបាននិងកំពុងកើតឡើងនៅលើដីជាក់ស្ដែង។

សម្ដេចធិបតីក៏បានស្នើឱ្យក្រុមប្រឹក្សាអាត្លង់ទិក ជួយចែករំលែកបន្តនូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ។

មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក៏បានពិភាក្សាគ្នាអំពីជំហានបន្ទាប់ដែលក្រុមប្រឹក្សាអាចរួមចំណែកក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ទៅកាន់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង