**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

គណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បញ្ចប់ការវាយតម្លៃនិងត្រៀមបំពាក់គ្រឿង​ឥស្សរិយយស​ជូនតំណាង​រាស្ត្រ​នីតិកាលទី៧ ជាលើកដំបូង

ភ្នំពេញ៖ ដំណើរការពិនិត្យនិងវាយតម្លៃលើការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសភា សម្រាប់នីតិកាល​ទី៧ បានឈានដល់ដំណាក់កាលសម្រេចហើយ។ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំដើម្បីបូកសរុបវឌ្ឍនភាពការងារ និងពិនិត្យសម្រេចលើការផ្តល់គ្រឿងឥស្សរិយយស ជូនតំណាងរាស្ត្រជា​លើក​ទី១ក្នុងអាណត្តិថ្មីនេះ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី៤​ហើយរបស់​គណៈ​កម្មាធិការ ក្នុងនីតិកាលទី៧នេះ ដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពម៉ត់ចត់ ស្របតាមការ​ចាត់តាំង​របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តមបានរំលឹកផងដែរថា យោងតាមច្បាប់លក្ខន្តិកៈតំណាងរាស្ត្រ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា តំណាង​រា​ស្ត្រ​ក្នុងតំណែងម្នាក់ៗ ត្រូវទទួលបានគ្រឿងឥស្សរិយយសចំនួន២ដង ក្នុងមួយអាណត្តិ ដើម្បីជាការលើកទឹកចិត្ត​ដល់​កិច្ច​ខិតខំប្រឹងប្រែងក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

ចំពោះលទ្ធផលបច្ចេកទេស និងវឌ្ឍនភាពការងារ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានធ្វើរបាយ​ការណ៍លំអិតបង្ហាញអំពីលទ្ធផលនៃការរៀបចំនីតិវិធីដែលមានភាពច្បាស់លាស់ផ្ដោតទៅលើ៖

ទី១. ការត្រៀមបញ្ជីឈ្មោះ គឺ គណៈកម្មាធិការបានរៀបចំបញ្ជីរាយនាមតំណាងរាស្ត្រទាំង១២៥រូប រួចរាល់ជាស្ថាពរ។

ទី២.ការដាក់ពាក្យស្នើសុំ៖ គណៈកម្មាធិការបានទទួលនិងពិនិត្យសំណុំឯកសាររបស់សមាជិកសភាចំនួន៩០រូប (ក្នុងនោះមានតំណាងរាស្ត្រស្នើសុំដោយផ្ទាល់ចំនួន៥១រូប)។

ទី៣. ឯកភាពលើនីតិវិធី, អង្គប្រជុំបានសម្រេចឯកភាព ១០០ភាគរយលើនីតិវិធី​និងលក្ខខណ្ឌបច្ចេក​ទេស​នៃ​ការ​ផ្តល់​គ្រឿង​ឥស្សរិយយស។

ជាលទ្ធផលចុងក្រោយ គណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បានឯកភាពទាំងស្រុងលើខ្លឹមសារ​នៃកិច្ចប្រជុំនិង​ត្រៀម​រៀប​ចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ នាពេលឆាប់ៗខាងមុខ​នេះ ដើម្បីជាកិច្ចឆ្លើយតបទៅនឹងស្នាដៃ និងការលះបង់ក្នុងបេសកកម្មបម្រើ​ឧត្តមប្រយោជន៍ជាតិ៕

អត្ថបទដែលជាប់ទាក់ទង