របបសឹកមីយ៉ាន់ម៉ា ប្រកាសបណ្តេញអ្នកតំណាងកំពូលរបស់ប្រទេសទីម័រឡេស្ត ជុំវិញការបើកសំណុំរឿងផ្លូវច្បាប់ ប្រឆាំងយោធាមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មសង្គ្រាម

យ៉ាងហ្គោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ របបសឹកមីយ៉ាន់ម៉ា កាលពីអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសពីការបណ្តេញអ្នកតំណាងកំពូលរបស់ប្រទេសទីម័រឡេស្ត បន្ទាប់ពីអង្គការសិទ្ធិមនុស្សមួយនិយាយថា ទីម័រឡេស្តបាននិងកំពុងបើកសំណុំរឿងផ្លូវច្បាប់ ប្រឆាំងយោធាមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មសង្គ្រាម។
អង្គការ CHRO ដែលតំណាងឱ្យសហគមន៍ជនជាតិភាគតិច Chin បាន ឱ្យដឹងនៅក្នុង ខែ នេះ ថា ទីម័រឡេស្តេបើក សំណុំរឿង ផ្ទាល់ខ្លួន ប្រឆាំង នឹងយោធានៃ របប សឹកមីយ៉ាន់ម៉ា ទាំង បទឧក្រិដ្ឋកម្ម សង្រ្គាម និង ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ របបសឹកមីយ៉ាន់ម៉ាបានលើកឡើងថា ការតែងតាំងរដ្ឋអាជ្ញាមួយរូប ដើម្បីស៉ើបអង្កេតករណីនេះ គឺជារឿងគួរឱ្យខកចិត្តយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ភារធារីរបស់ទីម័រឡេស្តេ ត្រូវបានកោះហៅកាលពីថ្ងៃសុក្រ ហើយត្រូវបានទុកពេលមួយសប្តាហ៍ឱ្យចាកចេញពីមីយ៉ាន់ម៉ា។
យោងតាមអង្គការ CHRO ទីម័រឡេស្តេស៉ើបអង្កេតដោយផ្អែកលើភស្តុតាងមិនអាចប្រកែកបាន នៃអំពើរំលោភសេពសន្ថវៈដោយក្មេងទំនើង ការសម្លាប់រង្គាលមនុស្ស ១០នាក់ ការសម្លាប់មន្ត្រីសាសនា និងការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ដែលដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ដែលភាគច្រើនផ្តោតលើជនជាតិភាគតិចរបស់ប្រទេសនេះ។ បច្ចុប្បន្ន មីយ៉ាន់ម៉ាកំពុងការពារខ្លួន ពីការកាត់ទោសនៅតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញបទចោទប្រកាន់ប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា៕

