**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ អញ្ជើញសម្ពោធសមិទ្ធផលការងាររបស់អង្គការស្ពានរយៈពេល៣៥ ឆ្នាំ

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរសម្រាកព្យាបាល ឌីនី សាន់សាញ (Diny Sunshine Medical Clinic) ដែលស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ អនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលការងាររបស់អង្គការស្ពាន រយៈពេល ៣៥ឆ្នាំ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស.អ.យ. លោកនាយកប្រតិបត្តិអង្គការស្ពាន និងជាកុងសុលកិត្តិយស ព្រះរាជាណាចក្រហូឡង់ ប្រចាំរាជធានីភ្នំពេញ ប្រធានអង្គការស្ពាន និងសហការី គណៈកម្មាធិការដឺ្រប៊ុគ និង ប្រធានអង្គការហ្វារីសដែលជាម្ចាស់ជំនួយមកពីប្រទេសហូឡង់ អាជ្ញាធរមូលដ្ឋាន សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលជាដៃគូរបស់អង្គការស្ពាន គ្រួសារក្រីក្រដែលបានទទួលជំនួយពីអង្គការ។

នៅក្នុងកម្មវិធីមានការកាត់ខ្សែបូរសម្ពោធមន្ទីរពេទ្យ ទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យ ទស្សនាកម្រងរូបភាពសមិទ្ធផលនានារបស់អង្គការរយៈពេល៣៥ឆ្នាំ និងទស្សនកិច្ចការិយាល័យរបស់អគ្គកុងសុលកិត្តិយសនៃព្រះរាជាណាចក្រហូឡង់ប្រចាំរាជធានីភ្នំពេញ។

សមិទ្ធផលសំខាន់ៗរយៈពេល៣៥ឆ្នាំរបស់អង្គការស្ពាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ៖
-គាំទ្រការសាងសង់អគារមន្ទីរពេទ្យ ចំនួន ០៥អគារ
-សាងសង់សាលប្រជុំសម្រាប់មន្ទីរពេទ្យ ១ខ្នង ផ្ទះសម្រាប់គ្រូពេទ្យស្នាក់នៅ ១អគារ និងមណ្ឌលសុខភាពចំនួន ១៤
-បានផ្ដល់ផ្ទះសម្រាប់គ្រួសារក្រីក្រ និងស្ត្រីមេម៉ាយ ចំនួន ២០២០គ្រួសារ
-បានសាងសង់អគារសិក្សាថ្មីចំនួន ១៥២អគារ
-ជួសជុលអគារសិក្សាចាស់ជាង ៣០កន្លែង
-ជីកអណ្តូងទឹកសម្រាប់គ្រួសារក្រីក្រ ចំនួន ១,០៤៨ អណ្តូង
-បានផ្ដល់ធុងចម្រោះទឹក ចំនួន ៨,៧៤៧គ្រួសារ
-ការសាងសង់ប្រព័ន្ធធារាសាស្ត្រ រួមមាន៖ ប្រឡាយទឹក ចំនួន ១៧០ កន្លែងនិងទំនប់ ទឹក អាងទឹក ស្រះទឹក ទ្វារទឹក សរុបចំនួន ២៤ កន្លែង
-ការផ្តល់ទុនចាប់ផ្តើមអាជីវកម្មតូចៗ និងមូលនិធិបង្វិលជូន ២៤០០ គ្រួសារ (ខេត្តកំពង់ចាម និងខេត្តតាកែវ)
-ឧបត្ថម្ភអង្ករ ថវិកា សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យដល់អ្នកជំងឺ និងគ្រួសារដែលរស់នៅជាមួយអ្នកជំងឺអេដស៍ ចំនួន ៣,៨០៣ គ្រួសារ
-បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនកំព្រា ១៩៤នាក់ ទាំងនៅមូលដ្ឋាន និងរាជធានីភ្នំពេញ
-បណ្តុះបណ្តាលតាមរយសិក្ខាសាលាវគ្គតម្រង់ទិស សម្រាប់កុមារកំព្រា មានវ័យជំទង់ ២៧៥០នាក់ ។

អត្ថបទដែលជាប់ទាក់ទង