**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋជាង១០០គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ជាប្រធានអង្គប្រជុំ បានឯកភាពដាក់កម្មវិធី ដើម្បីដោះស្រាយបញ្ហាវិវាទការសាងសង់ ការបញ្ចប់កិច្ចសន្យាសាងសង់ នៃក្រុមហ៊ុនបុរី VIP ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជន និង បានបើកឱកាសឱ្យភាគីតំណាងប្រជាពលរដ្ឋ និង តំណាងក្រុមហ៊ុន លើកឡើងជាមតិយោបល់ ដើម្បីធ្វើការដោះស្រាយ។

កិច្ចប្រជុំជជែកគ្នាយ៉ាងផុសផលដោយមានការសម្របសម្រួលយ៉ាងល្អពីសំណាក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រហូតបើកផ្លូវឱ្យតំណាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និង ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក (ក្រុមហ៊ុន បុរី VIP) បង្កើតនូវកិច្ចព្រៀមព្រៀងថ្មីមួយ ដើម្បីឈានទៅរកការបញ្ចប់វិវាទទិញលក់«ផ្ទះល្វែង/វីឡា»បុរី VIP នៅស្រុកព្រៃនប់។

ក្នុងកិច្ចប្រជុំនាពេលនេះ ភាគីទាំងសងខាងបានឯកភាពព្រមព្រៀងគ្នាគោរព និង អនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

១-ភាគីក្រុមហ៊ុនបុរី VIP ធានាអះអាងនឹងចាប់ផ្តើមបន្តការសាងសង់ផ្ទះជូនអតិថិជនឱ្យបានរួចរាល់ ក្នុងរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។

ក្នុងករណី ក្រុមហ៊ុនបុរី VIP មិនអាចសាងសង់ទាន់ពេលវេលាដូចការធានាអះអាងខាងលើនេះទេ ក្រុមហ៊ុនបុរី VIP យល់ព្រមបង់ការប្រាក់ ជូនអតិថិជន ១ភាគរយ ក្នុងមួយខែ នៃទឹកប្រាក់ដែលអតិថិជនបានបង់ជូនទៅក្រុមហ៊ុនជាក់ស្តែង ក្នុងនោះក្រុមហ៊ុនយល់ព្រមរៀបចំយន្តការ នៃការទូទាត់សងការប្រាក់ជូនទៅអតិថិជន នៅស្នាក់ការលក់ផ្ទះរបស់ក្រុមហ៊ុន បុរី VIP នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២-ភាគីក្រុមហ៊ុនបុរី VIP នឹងប្រគល់ប័ណ្ណកម្មសិទ្ធិ រួមទាំងឯកសារផ្ទេរកម្មសិទ្ធិជូនទៅអតិថិជនណាដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% តាមកិច្ចសន្យា ក្នុងរយៈពេល ០៨ខែ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។

៣-ភាគីទាំងសងខាងយល់ព្រមជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីតាមដានការអនុវត្តការងារសាងសង់របស់ក្រុមហ៊ុនបុរី VIP។

៤-ភាគីក្រុមហ៊ុនបុរី VIP ត្រូវបន្តការសាងសង់សំណង់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យវាយតម្លៃពីវឌ្ឍនភាព នៃសំណង់ នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យអតិថិជនបន្តការបង់ប្រាក់ជូនបុរី តាមការឯកភាពជារួមរវាងក្រុមហ៊ុនបុរី VIP , អតិថិជន និងក្រុមការងាររដ្ឋបាលខេត្ត។

៥-ចំពោះអតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ត្រូវបន្តបង់ប្រាក់តាមកិច្ចសន្យានៅពេលដែលក្រុមហ៊ុនបុរី VIP សាងសង់សំណង់សម្រេចបាន តាមសមាមាត្រនៃទំហំទឹកប្រាក់ដែលអតិថិជនបានបង់ (តាមការវាយតម្លៃរបស់មន្ត្រីជំនាញ)។

៦-ភាគីក្រុមហ៊ុនបុរី VIP និងភាគីអតិថិជនយល់ព្រមអនុវត្តតាមការព្រមព្រៀងខាងលើ ក្នុងករណី ភាគីណាមួយមិនអនុវត្តតាមការព្រមព្រៀងខាងលើនេះ ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង