**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវមន្រ្តីរាជការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបុព្វហេតុជាតិមាតុភូមិ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែធ្នូ និងកំណត់ទិសដៅការងារខែមករា ឆ្នាំ២០២៦ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍វិវត្តថ្មីៗ នៅលើពិភពលោក និងអំពីមហិច្ឆតាឈ្លានពានរបស់ថៃ មកលើកម្ពុជា ព្រមទាំងបានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ព្រមទាំងវីរកងទ័ពយើង ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ពីការឈ្លានពានរបស់ថៃ ដូចពំនោលពីបុរាណថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារដោយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ននិងប្រទេសជាតិ។

ចំពោះទិសដៅការងារនាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី និងអង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំកិច្ចប្រជុំរបស់ព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ និងការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា ក្នុងសម័យប្រជុំព្រឹទ្ធសភា នាពេលខាងមុខ។

ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភានេះ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមផ្តល់សេវាជូនគណៈកម្មការនានារបស់ព្រឹទ្ធសភា ក្នុងចុះឈ្វេងយល់និងប្រមូលព័ត៌មានអំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋាន ឱ្យបានរលូននិងគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ រៀបចំឯកសារ បែបបទ និងកិច្ចការផ្សេងៗ ក្នុងការរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសបាគីស្ថាន និងប្រទេសរុស្ស៊ី មកកាន់កម្ពុជា ព្រមទាំងការអញ្ជើញចូលរួមកិច្ចប្រជុំសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេក្រូ របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា។

ចំពោះការអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យគ្រប់អគ្គនាយកដ្ឋាន រៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដើម្បីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ ដែលនឹងរៀបចំនៅខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយគ្នានេះ ការត្រៀមរៀបចំកម្មវិធីសូត្រមន្ត ក្រុងពាលី សុំសិរីសួស្តី ជូនថ្នាក់ដឹកនាំព្រឹទ្ធសភាចូលបំពេញការងារនៅអគារថ្មី និងកម្មវិធីសម្ពោធអគារថ្មី នាពេលខាងមុខ ព្រមទាំងរៀបចំកិច្ចប្រជុំចង្អៀតជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គនាយកដ្ឋាន ក្នុងពេលឆាប់ៗនេះ។

ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនស្ថាប័ន៕

អត្ថបទដែលជាប់ទាក់ទង