**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

វៀតណាមបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច២នាក់

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នាថ្ងៃសុក្រនេះ បានរាយការណ៍ថា ប្រទេសវៀតណាម បានបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច២នាក់ រួមជាមួយបំណាក់ដីជាច្រើនកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

តំបន់ចន្លោះភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យជន់លិច ផ្ទះសម្បែងប្រជាជនរាប់សែនខ្នង នៅតាមតំបន់ទេសចរណ៍ពេញនិយមជាប់បណ្តោយឆ្នេរ ព្រមទាំងបង្ក គ្រោះបំណាក់ដីដ៏ប្រល័យៗ នៅតាមតំបន់ជម្រាលភ្នំ។

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Voice of Vietnam បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចលំនៅដ្ឋាន រាប់ពាន់ខ្នងថែមទៀត នៅខេត្ត Lam Dong និងបានឆក់យកជីវិតមនុស្សយ៉ាងហោច២នាក់។ ទន្ទឹមគ្នានោះ បំណាក់ដីចំនួន១៦កន្លែង បានវាយប្រហារខេត្តនេះ ធ្វើឱ្យខូចខាតផ្លូវថ្នល់និងស្ពាន ហើយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីផ្ទះរាប់រយខ្នង។

ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមវៀតណាម បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំចម្លែកបំផុតនៃគ្រោះធម្មជាតិ ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ ព្យុះសរុបចំនួន២១ព្យុះ ក្នុងនោះ១៥ព្យុះជាព្យុះទីហ្វុង បានបង្កផលប៉ះពាល់ចំពោះវៀតណាមក្នុង ឆ្នាំ២០២៥ ដែលជាតួលេខខ្ពស់ជាងគេបង្អស់ គិតតាំងពីការកត់ត្រាទិន្នន័យ ចាប់ផ្តើមកាលពីឆ្នាំ១៩៦១។

គួរបញ្ជាក់ថា យោងតាមស្ថិតិរដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានធ្វើឱ្យមនុស្សលើស ៤០០នាក់ ស្លាប់ឬបាត់ខ្លួន នៅប្រទេសវៀតណាម ហើយបង្កការខូចខាត គិតជាទឹកប្រាក់ច្រើនជាង៣.៦ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង