**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត

លោកជំទាវ អ៊ឹម រចនា៖ សិក្ខាសាលាថ្នាក់តំបន់​៥​ប្រទេស​​ បិទបញ្ចប់​ដោយជោគជ័យ ជាមួយនឹងការព្រមព្រៀង​គ្នា​បង្កើត «បណ្តាញ​ថ្នាក់តំបន់​សម្រាប់ការអភិរក្ស និងការគ្រប់គ្រង​ផ្សោតទឹកសាប និងជីវចម្រុះ»

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន បានអញ្ជើញបិទបញ្ចប់សិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទ​ពិសោធន៍ និងការអនុវត្តសកម្មភាពជោគជ័យលើការអភិរក្ស គ្រប់គ្រង​ផ្សោត​​ទឹកសាប និងជីវចម្រុះ»។

អង្គសិក្ខាសាលារយៈពេល៣ថ្ងៃ បានសម្រេចជំហានជាប្រវត្តិសាស្ត្រមួយ ដែល​ប្រតិភូនៃប្រទេសទាំង៥ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាបង្កើត «បណ្តាញប្រចាំតំបន់សម្រាប់ការអភិរក្ស និង​ការគ្រប់គ្រងផ្សោតទឹកសាប Irrawaddy និងជីវចម្រុះ» ក្រោមការ​គាំទ្រ​បច្ចេក​ទេស ពីវិទ្យាស្ថានជីវវិទ្យាទឹក (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប្រទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវ​ជលផលទឹកសាប (FFRC) នៃប្រទេសចិន។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា បានសម្តែងការកោតសរសើរចំពោះការចូលរួមពិភាក្សាយ៉ាងសកម្មពីសំណាក់សិក្ខាកាម និងការចែកបទពិសោធន៍ ផ្តល់យោបល់ល្អក្នុងគោលដៅរួមមួយ ដើម្បីពង្រឹងការគ្រប់គ្រងនិងកិច្ចការ​ការពារផ្សោតទឹកសាបនៅក្នុងតំបន់ប្រកបដោយនិរន្ដរភាព។

បើតាមលោកជំទាវអនុរដ្ឋលេខាធិការ បទពិសោទជោគ​ជ័យ​របស់ប្រទេសចិន ក្នុងការអភិរក្សផ្សោតឥតព្រុយខ្នង នៅទន្លេ Yangtze គឺជាគំរូ​មួយដែលកម្ពុជានិងប្រទេសនានាដែលមានវត្តមានសត្វផ្សោតទឹកសាប អាចរៀនសូត្រនិងអនុវត្តបាន ដើម្បីបង្កើនចំនួនផ្សោតទឹកសាបឡើងវិញ។

ក្នុងនាមជាសហប្រធានដឹកនាំអង្គសិក្ខាសាលា លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ លោក Wang Ding សាស្រ្តាចារ្យនៃវិទ្យាស្ថានជីវសាស្ត្រ នៃបណ្ឌិត​សភាវិទ្យាសាស្ត្រប្រទេសចិន( IHB) ​ដែលបានប្ដេជ្ញាចិត្តផ្ដល់ជំនួយបច្ចេកទេស និងចំណេះជំនាញថ្មីៗបន្ថែមទៀតដល់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ដើម្បីគ្រប់គ្រង និងអភិរក្សសត្វផ្សោតទឹកសាបនៃប្រទេសទាំងនេះឱ្យឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថាសិក្ខាសាលាថ្នាក់តំបន់ រៀបចំឡើងដោយនាយកដ្ឋាន​អភិរក្ស​ជលផល នៃរដ្ឋបាលជលផល គាំទ្រថវិកាពីរដ្ឋាភិបាលនៃ​សាធារណ​រដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេស មេគង្គ-ឡាងឆាង ប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ធ្នូ ឆ្នាំ២០២៥ ដោយនៅថ្ងៃទី៤ ប្រតិភូថ្នាក់តំបន់ធ្វើទស្សនកិច្ចតាមតំបន់នានា ក្នុងខេត្តសៀមរាបនៃកម្ពុជា មុននឹងធ្វើមាតុភូមិនិវត្ត៕

អត្ថបទដែលជាប់ទាក់ទង