**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក, កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា បានឈានដល់ពិធីបិទកិច្ចប្រជុំ នារសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានសមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ១៥៣នាក់។

យោងតាមរបាយការណ៍សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា៖ រយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ អង្គប្រជុំបានខិតខំប្រឹងប្រែងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥, លទ្ធផលបឋមការពិនិត្យពាក់កណ្តាលទីនៃការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ និងពិគ្រោះ ពិភាក្សា រកចំណុចផ្តោតនៃវិស័យអាទិភាពនីមួយៗ តាមប្រព័ន្ធឌីជីថល ដោយប្រើទម្រង់ Google Form ទទួលបានលទ្ធផលជាទូទៅ គឺកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពគ្រប់វិស័យទាំងអស់ស្របតាមទិសដៅកំណត់ក្នុងវិស័យ នីមួយៗ ដូចបានលើកឡើងក្នុងផែនការឆ្នាំ ប៉ុន្តែវិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ លេចធ្លោជាងគេ គឺទិសដៅទី១ សំដៅបន្តពង្រឹងសមត្ថភាព ចំណេះដឹង អំពីការកសាងភាពធន់សហគមន៍ និងការប្រែប្រួលអាកាសធាតុ ជូនបណ្តាញ អ្នកស្ម័គ្រចិត្ត យុវជន មន្ត្រីសាខា និងអនុសាខា ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីការឆ្លើយតបគ្រោះមហន្តរាយ និងវិបត្តិភ័យនានា។ ចំណែកការអនុវត្តក្នុងវិស័យអាទិភាព ៣ផ្សេងទៀតនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យឃើញមានបញ្ហាប្រឈមចម្បងដែលបានជួបប្រទះ ហើយត្រូវរួមគ្នាពិចារណា រកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តផែនការឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គប្រជុំ ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខា ក្នុងការជម្នះរាល់ការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងជាងមុន។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាអាចអនុវត្តសកម្មភាព បានតិច ឬច្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង បានកម្រិតណានោះ គឺអាស្រ័យទៅលើ កត្តាទី១. គឺការទទួលបាននូវការជួយឧបត្ថម្ភគាំទ្រជាមូលនិធិ សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងកត្តាទី២. ការស្ម័គ្រចិត្ត និងឆន្ទៈចូលរួមអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រតិបត្តិករជួរមុខក្នុងការបំផុសចលនាបុរេសកម្មនៅតាមភូមិ ឃុំ សហគមន៍មូលដ្ឋាន និងនៅតាមគ្រឹះស្ថានសិក្សា។ ភាពសកម្ម និងភាពមមាញឹកនៃប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា និងរបស់សាខាទាំងអស់ ជាកត្តាកំណត់ភាពជោគជ័យ នៃការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ អាស្រ័យហេតុនេះ ការកសាងបានផែនការមួយគ្រប់ជ្រុងជ្រោយ និងការធ្វើឱ្យផែនការនោះបានក្លាយជាការអនុវត្តពិតប្រាកដ ប្រកបដោយការពិនិត្យ តាមដាន និងវាយតម្លៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពីអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាទាំងអស់ ដេីម្បីចូលរួមក្នុងការលើកកម្ពស់ស្មារតីអនុវត្តដោយការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុមនុស្សធម៌ ហើយដែលនឹងធ្វើឱ្យលទ្ធផលនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើងជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង