**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

បណ្ឌិត យ៉េត វីណែល រំលឹកអំពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធ «ថវិកាព័ត៌មានសមិទ្ធកម្ម» ជាមូលដ្ឋានក្នុងឆ្នាំ២០២៦ ដើម្បីបន្ដកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់

ភ្នំពេញ៖ តាមការណែនាំរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងឯកឧត្ដម ចាន់ សុធី រដ្ឋលេខាធិការ កសហវ., អមដោយលោក អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃនៃ អ.គ.ហ. នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
បានដឹកនាំកិច្ចប្រជុំជាមួយតំណាងមកពីក្រសួង ស្ថាប័នចំនួន ២៣ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកា ក្រោមឱវាទក្រសួង ស្ថាប័នទាំង ២៣ នេះ។

កិច្ចប្រជុំក៏មានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. ចំនួន ៣ ផងដែរ រួមមាន អគ្គនាយកដ្ឋានថវិកា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិត យ៉េត វីណែល ក៏បានរំលឹកផងដែរអំពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធ «ថវិកាព័ត៌មានសមិទ្ធកម្ម» ជាមូលដ្ឋានក្នុងឆ្នាំ២០២៦ ដើម្បីបន្ដកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានបញ្ចាក់ផងដែរថា ដើម្បីធានាបានគណនេយ្យភាពពេញលេញចំពោះសមិទ្ធកម្ម អង្គភាពថវិកានីមួយៗ ត្រូវមានសិទ្ធិគ្រប់គ្រាន់ ស្របទៅតាមច្បាប់ ក្នុងការគ្រប់គ្រងប្រតិបត្តិការចំណូល និងចំណាយថវិកាក្នុងវង្វង់ឥណទានថវិការបស់ខ្លួន។ ក្នុងន័យនេះ ការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន គឺជាកូនសោដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។

ក្រោយក្រសួង ស្ថាប័នទាំង ២៣ ធ្វើបទអន្តរាគមន៍អំពីវឌ្ឍនភាព កត្តាសត្យានុម័ត និងបញ្ហាប្រឈមផ្សេងៗដែលបង្កការរាំងស្ទះ ដល់ការអនុវត្តអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ឯកឧត្ដមបណ្ឌិត បានធ្វើការបូកសរុប ព្រមទាំងបញ្ជាក់ពីគោលជំហររបស់ កសហវ. ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន កិច្ចការបច្ចេកទេស និងការបង្កើនសមត្ថភាព មន្ត្រីអនុវត្តការងារ ដើម្បីសម្រេចបានតាមគោលដៅរំពឹងទុក។

ឯកឧត្ដមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីបុរេសកម្ម និងមានភាពជាម្ចាស់ខ្ពស់ ព្រមទាំងបានស្នើសុំឱ្យអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. បន្ដផ្ដល់ការគាំទ្រដល់គ្រប់ក្រសួង ស្ថាប័ន ឱ្យអស់ពីកម្លាំងកាយចិត្ត លើកិច្ចការដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង