**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

កិច្ចសម្ភាសនៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កំពុងបើកបង្ហាញឱ្យសាធារណជនដឹងពីលទ្ធផលការងារអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឌីជីថលភាវូបនីយកម្ម និងការផ្សព្វផ្សាយអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងចំណោមភារកិច្ចសម្រេចបានលទ្ធផលជាច្រើន អគ្គនាយកដ្ឋាន បាននិងកំពុងដំណើរការកម្មវិធី វឌ្ឍនភាពការងារ តាមបណ្តាអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីនេះមានគោលបំណងបង្កលក្ខណៈជូនថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត បានផ្ដល់ព័ត៌មានដោយសង្ខេបខ្លីខ្លឹមជូនសាធារណជន អំពីលទ្ធផលនៃការអនុវត្តតួនាទី ភារកិច្ច និងវិធីសាស្រ្តដឹកនាំសម្របសម្រួលរបស់ខ្លួន ក្នុងការងារបម្រើសេវាសាធារណៈតាមវិស័យទទួលខុសត្រូវជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលការណ៍ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តទៀតថា កម្មវិធីនេះ ក៏ជាឱកាសឱ្យមន្ត្រីទទួលបន្ទុកតាមជំនាញ ក្នុងវិស័យនីមួយៗចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត បានលើកឡើង ពីបញ្ហាប្រឈមក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីឱ្យភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋបានចូលរួមជាមួយមន្ត្រី ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ ក៏ដូចជាការចូលរួមចំណែក ផ្តល់សំណើ សំណូមពរ តាមរយៈការបញ្ចេញមតិយោបល់ នៅក្នុងបណ្ដាញសង្គម ដែលផ្សព្វផ្សាយពីកិច្ចសម្ភាសនោះ ដើម្បីឱ្យមន្ត្រីទទួលយកមកពិនិត្យ ពិចារណា និងដោះស្រាយ។

គួរកត់សម្គាល់ថា កិច្ចសម្ភាសបានធ្វើឡើងនៅស្ទូឌីយ៉ូ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចសម្ភាស មានផ្សាយតាមរយៈផេកផ្លូវការក្រសួងមហាផ្ទៃ ផេកផ្លូវការអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ផេកផ្លូវការ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងផ្សាយបន្តតាមផេកផ្លូវការរបស់ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំអង្គភាពចំណុះ អភិបាលរាជធានី ខេត្ត ផេកផ្លូវការអង្គភាពចំណុះ ក្រសួង និងផេកផ្លូវការរបស់រដ្ឋបាលរាជធានី ខេត្តសាមី។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ដែលបានចូលរួមក្នុងកិច្ចសម្ភាសនេះ រួមមាន ១.អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ២.អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៣.អគ្គនាយកដ្ឋានពន្ធនាគារ ៤.បណ្ឌិត្យសភានគរបាលកម្ពុជា ៥.សាលាជាតិរដ្ឋបាលមូលដ្ឋាន ៦.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៧.អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៨.អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ៩.អគ្គនាយកដ្ឋានធនធានមនុស្ស ១០.អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ១១.អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងទី១២.ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋានកំពុងរៀបចំផ្សព្វផ្សាយ។

ដោយឡែករដ្ឋបាលរាជធានី-ខេត្ត ចំនួន១២ទៀត ដែលបានមកផ្ដល់បទសម្ភាសរួចរាល់ រួមមាន ១.រដ្ឋបាលខេត្តកណ្តាល ២.រដ្ឋបាលខេត្តតាកែវ ៣.រដ្ឋបាលខេត្តព្រះសីហនុ ៤.រដ្ឋបាលខេត្តក្រចេះ ៥.រដ្ឋបាលខេត្តកំពង់ចាម ៦.រដ្ឋបាលខេត្តកំពង់ធំ ៧.រដ្ឋបាលខេត្តពោធិ៍សាត់ ៨.រដ្ឋបាលខេត្តស្វាយរៀង ៩.រដ្ឋបាលខេត្តរតនគិរី ១០.រដ្ឋបាលខេត្តកំពង់ឆ្នាំង ១១.រដ្ឋបាលខេត្តព្រៃវែង និងទី១២.រដ្ឋបាលខេត្តស្ទឹងត្រែង។

គួរកត់សម្គាល់ថាទម្រង់នៃកម្មវិធីសម្ភាស ប្រព្រឹត្តទៅដោយមានវាគ្មិន ជាអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែល ជាអភិបាល ឬអភិបាលរងតំណាងអភិបាលរាជធានី-ខេត្ត អមដោយមន្ត្រីជំនាញមួយក្រុមតូច។ ក្រៅពីការបង្ហាញលទ្ធផលការងាររបស់ខ្លួន វាគ្មិនក៏ត្រូវឆ្លើយតបសំណួរសំខាន់ៗមួយចំនួន ពិសេសសំណួរដែលជាមន្ទិលរបស់មហាជនពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គភាពវាគ្មិន ដោយមានពិធីករមួយរូបជាអ្នកសម្របសម្រួល៕

អត្ថបទដែលជាប់ទាក់ទង