**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារចុះពិនិត្យសហគមន៍កសិកម្មជំរុញផលិតកម្មដំណាំសាវប្បកម្ម នៅខេត្ដបន្ទាយមានជ័យ

ភ្នំពេញ៖នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ អមដោយលោកអនុប្រធានមន្ទីរ មន្រ្តីពាក់ព័ន្ធ និងមន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យសហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា ស្ថិតនៅក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។

ក្នុងដំណើរចុះពិនិត្យ មានការអមដោយក្រុមការងារបានចុះជួបសមាជិកឆ្នើមសហគមន៍ចំនួន ២រូប ក្នុងនោះរួមមាន: លោក យាន មេន ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ និងលោកស្រី ទឹង សារាយ ស្ថិតនៅភូមិម្កាក់ សង្កាត់ម្កាក់ កក្រុងសិរីសោភ័ណ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលជាក់ស្ដែងពីតម្រូវការចាំបាច់ ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់សហគមន៍ តាមការចង្អុលបង្ហាញ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯករដ្ឋមន្រ្ដីក្រសួងកសិកម្ម លើការដោះស្រាយបញ្ហា បង្កើនផលិតភាពផលិតកម្ម (បង្កើនប្រាក់ចំណេញ) បញ្ហារាំងស្ទះលំហូរពីផលិតកម្មទៅកាន់ទីផ្សារឱ្យមានភាពរលូន លឿន ជឿជាក់ ទាំងប្រភេទ បរិមាណ និងគុណភាព ដែលជាកត្តាជំរុញកំណើនផលិតកម្មបន្លែសុវត្ថិភាពស្របតាមតម្រូវការទីផ្សារ និងបរិបទថ្មី។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ និងផ្ដល់លទ្ធភាពគាំទ្រដល់សហគមន៍កសិកម្ម មានដូចជា៖ ការពង្រឹងរៀបចំដំណើរការផែនការផលិតកម្ម ទីផ្សារលក់រួម និងបង្កើនសមត្ថភាពដឹកនាំសហគមន៍ ការផលិតរបស់សហគមន៍ និងសមត្ថភាពចរចារទីផ្សារ និងបន្ដសហការជាមួយមន្ទីរកសិកម្ម មន្រ្ដីកសិកម្មឃុំ និងអាជ្ញាធរ ស្រុក-ឃុំ ចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដែលសហគមន៍កំពុងប្រឈមរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ដ ប្រមែប្រមូលបងប្អូនពលរដ្ឋក្នុងមូលដ្ឋានដែលទើបបានវិលត្រលប់មកពីប្រទេសថៃវិញចូលរួមជាសមាជិកថ្មី ដែលមានជំនាញផ្នែកកសិកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ និងបង្កើនកម្រិតជីវភាព ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង