**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឆមាសទី១ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បម្រើពលរដ្ឋជាង ២ម៉ឺនសេវា បានចំណូលជាង ៥ពាន់លានរៀល!

ភ្នំពេញ៖ ក្នុងឆមាសទី១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើមឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៤.៧៦២សេវា និងទទួលបានចំណូល ៥.២២៤.៣៧០.៩០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋខេត្តកណ្តាល។

ផ្អែកតាមរបាយការណ៍ដដែល សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេមាន វិស័យសាធារណការ និងដឹកជញ្ជូនផ្តល់បានចំនួន ៨.២៦៤សេវា វិស័យសុខាភិបាលចំនួន ៤.៨៥៣សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីចំនួន ៤.៣៣៧សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៥.៧១០សេវា) វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៥៨៤សេវា វិស័យនីត្យានុកូលកម្មផ្តល់បានចំនួន ៤៦៩សេវា វិស័យព័ត៌មានចំនួន ២០៥សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៥០សេវា និងវិស័យទេសចរណ៍ចំនួន ៧២សេវា។

សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលមានទាំង១៣ក្រុង-ស្រុក និងបានដាក់ឱ្យដំណើរការដំបូង ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក និងតាមប្រកាសលេខ ៣៨៧១ ប្រ.ក ក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល ទាំង១៤វិស័យស្មើនឹង៧០៥សេវា។

ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំតម្រង់ទិសដោយ ឯកឧត្តមអភិសន្តិបណ្ឌិត  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យច្រកចេញចូលតែមួយ ចាប់ថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក៏ដូចបណ្ដារាជធានី ខេត្តផ្សេងទៀតដែរ ប្រជាពលរដ្ឋខេត្តកណ្តាល បានបង្ហាញការពេញចិត្ត ចំពោះការផ្តល់សេវា តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន។ ការពេញចិត្តនេះ ក៏ដោយសារការផ្តល់សេវា មានភាពលឿនរហ័សទាន់ចិត្ត មិនមានការស្មុគស្មាញច្រើន ខណៈមន្ត្រីទទួលបន្ទុកការងារនេះ តែងពន្យល់ណែនាំ សម្របសម្រួល ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបាននូវភាពកក់ក្តៅ៕

អត្ថបទដែលជាប់ទាក់ទង