**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះបំពេញបេសកកម្មការងារ និងសួរសុខទុក្ខ វិរ:កងទ័ពកំពុងសម្រាកព្យាបាល និងក្រុមគ្រូពេទ្យ ព្រមទាំងប្រគល់អំណោយឱសថមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅខេត្តព្រះវិហារ និងបាននាំយកអំណោយជាថវិកា និងឱសថមួយចំនួន របស់សប្បុរសជនខ្មែររស់នៅប្រទេសអូទ្រីស ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តគិរីទួលអណ្តែត មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម និងផ្តល់ជូនវិរ:កងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគូលែន នៃខេត្តព្រះវិហារ។

មុនចុះពិនិត្យ និងបំពេញការងារមនុស្សធម៌នៅតាមទីតាំងខាងលេីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានប្រគល់ឱសថមួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលជាអំណោយសប្បុរសធម៍របស់ក្រុមហ៊ុនឱសថ MGHKH Healthcare Co., Ltd. ដេីម្បីចូលរួមចំណែកគាំទ្រដល់ក្រុមគ្រូពេទ្យដែលជា ”កងទ័ពអាវស” ប្រេីប្រាស់ក្នុងការបម្រេីសេវាពិនិត្យព្យាបាលជំងឺជូនប្រជាជនភៀសសឹក និងជូនវិរ:កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ការពារជាតិមាតុភូមិ។

ជាមួយគ្នានេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណេីរដោយថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល រួមមានឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការ និងឯកឧត្តម ពាស់ មូស្លីម អនុរដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល បានចុះពិនិត្យការងារពិនិត្យ ព្យាបាលជំងឺ សំណេះសំណាលលេីកទឹកចិត្តក្រុមគ្រូពេទ្យទាំងអស់ និងសាកសួរសុខទុក្ខអ្នកជំងឺ នៅមណ្ឌលសុវត្ថិភាព វត្តគិរីទួលអណ្តែត វត្តពោធិ៍៥០០០ដើម និងនៅមន្ទីរពេទ្យគូលែន។

លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីសុខាភិបាលទាំងអស់ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការលះបង់ របស់វិរ:កងទ័ពកម្ពុជា ដេីម្បីជាតិមាតុភូមិកម្ពុជា និងសូមផ្តាំផ្ញើរក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ បន្តបម្រេីសេវាសុខាភិបាល ប្រកបដោយឆន្ទះខ្ពស់ គោរពនូវក្រមសីលធ៍មវិជ្ជាជីវ: ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ផងដែរដេីម្បីបម្រេីប្រជាជនបានកាន់តែប្រសេីរឡេីងថែមទៀត។

ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាអិការ ជូនពរវិរៈកងទ័ពទាំងអស់ ឆាប់ជាសះស្បើយ មានសុខភាពល្អបរិបូណ៍ឡេីងវិញ ដេីម្បីបន្តជាសសរទ្រូងការពារជាតិដ៏រឹងមាំ។ លេីសពីនេះ លោកជំទាវ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ ឱ្យមានសុខភាពល្អ បន្តបេសកកម្មជួយសង្រ្គោះអាយុជីវិតវីរ:កងទ័ព និងប្រជាជនយេីងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង