**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

បទវិភាគ៖ឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីគោលនយោបាយពន្ធគយរបស់អាមេរិកបាននិងកំពុងរំលេចចេញជាសន្សឹមៗ

នាពេលថ្មីៗកន្លងទៅនេះ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសអត្រាពន្ធគយទៅលើទំនិញរបស់ដៃគូពាណិជ្ជកម្មអាមេរិកចំនួន៦៩ដែលនាំចេញទៅកាន់អាមេរិក ហើយបានដំឡើងពន្ធគយទៅលើផលិតផលរបស់ប្រទេសកាណាដានិងប្រេស៊ីល និងផលិតផលទង់ដែងដែលនាំចេញទៅកាន់អាមេរិក ។ ព្រមពេលជាមួយគ្នានេះ ក៏បានគំរាមកំហែងនិងដាក់សម្ពាធទៅលើដៃគូពាណិជ្ជកម្ម ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀតផង ។ ទាក់ទងនឹងរឿងនេះ វេបសាយនៃកាសែត The Washington Post របស់អាមេរិកបានចេញផ្សាយអត្ថបទថា អាមេរិកធ្លាប់ជាអ្នកផ្តួចផ្តើមនៃសេដ្ឋកិច្ចសកលដែលប្រកបដោយភាពបើកទូលាយ ប៉ុន្តែបច្ចុប្បន្ននេះបែរជាអនុវត្តអត្រាពន្ធគយគិតជាមធ្យមខ្ពស់បំផុតក្នុងរយៈពេលជិតមួយរយឆ្នាំកន្លងមក បានក្លាយជាប្រទេសដែលមានពន្ធគយខ្ពស់បំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក គោលនយោបាយពន្ធគយរបស់លោកត្រាំបានបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកដែលប្រកបដោយសន្តិភាពនិងវិបុលភាព ។
ថ្ងៃទី ១ ខែសីហា តំបន់ជាច្រើននៃប្រទេសប្រេស៊ីលបានផ្ទុះការតវ៉ាដោយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាចំពោះគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកស្តីពីការដំឡើងពន្ធគយខ្ពស់ទៅលើទំនិញមួយចំនួនរបស់ប្រទេសប្រេស៊ីល ។ អ្នកវិភាគបានសម្គាល់ឃើញថា ការដែលរដ្ឋាភិបាលអាមេរិកដំឡើងពន្ធគយ មិនត្រឹមតែនឹងធ្វើឱ្យប៉ះពាល់ដល់សហគ្រាសប្រេស៊ីលដែលមានទំនិញត្រូវដំឡើងពន្ធគយប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ខ្សែសង្វាក់ឧស្សាហកម្មទាំងមូលរបស់ទំនិញទៀតផង ដូច្នេះ ភាគីទាំងពីរអាមេរិកនិងប្រេស៊ីលសុទ្ធតែមានការខាតបង់។
ការអនុវត្តគោលនយោបាយពន្ធគយយ៉ាងអនាធិបតេយ្យរបស់អាមេរិក ជាទង្វើអនុត្តរភាពដ៏សុទ្ធសាធ ក្នុងបញ្ជីឈ្មោះសម្រាប់យកពន្ធគយរបស់លោកត្រាំ សូម្បីតែអង្គភាពសេដ្ឋកិច្ចតូចនិងខ្សោយមួយចំនួនក្តី ក៏មិនបានលើកលែងដែរ ។ ក្នុងបរិបទដែលកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនិងកម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ចមិនដូចគ្នា គោលនយោបាយដំឡើងពន្ធគយរបស់អាមេរិកនឹងបណ្តាលឱ្យប្រទេសក្រីក្រដែលពឹងផ្អែកទៅលើការនាំចេញយ៉ាងខ្លាំងទាំងនោះរងការវាយប្រហារមិនដែលមានកាលពីមុន ហើយក៏នឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ ។ លោក Gourinchas ប្រធានសេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា ទង្វើនេះហាក់ដូចជាបាចខ្សាច់ទៅលើកង់របស់សេដ្ឋកិច្ចសកល វានឹងធ្វើឱ្យមនុស្សគ្រប់រូបមានសភាពកាន់តែអាប់អួ ។
ក្នុងសង្គ្រាមពន្ធគយនិងសង្គ្រាមពាណិជ្ជកម្ម គ្មានអ្នកឈ្នះទេ ការអនុវត្តការពារនិយមនឹងបំផ្លាញដល់ផលប្រយោជន៍រួមរបស់បណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងអ្នកប្រើប្រាស់របស់អាមេរិកផងដែរ ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុតដែលសកលវិទ្យាល័យYale ប្រកាសនៅថ្ងៃទី ១ ខែសីហាបានបង្ហាញឱ្យឃើញថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាមេរិកបាននិងកំពុងប្រឈមនឹងអត្រាពន្ធគយខ្ពស់បំផុតតាំងពីឆ្នាំ១៩៣៤មក ក្នុងឆ្នាំ២០២៥ ពន្ធគយនឹងបណ្តាលឱ្យគ្រួសារអាមេរិកនីមួយៗគិតជាមធ្យមបន្ថែមចំណាយ២៤០០ដុលារអាមេរិក អាមេរិកបាននិងកំពុងផ្ទេរដើមទុននៃពន្ធគយទៅឱ្យអ្នកប្រើប្រាស់របស់ប្រទេសខ្លួន។
ព្រមពេលជាមួយគ្នានេះ គោលនយោបាយពន្ធគយមិនត្រឹមតែមិនបានលើកស្ទួយសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីគោលនយោបាយនេះបានរំលេចចេញជាសន្សឹមៗ ។ នាពេលថ្មីៗកន្លងទៅនេះ សេដ្ឋកិច្ចអាមេរិកបានលេចចេញសញ្ញាទន់ខ្សោយជាច្រើន ដូចជាទីផ្សារកម្លាំងពលកម្មបានធ្លាក់ចុះ និងតម្រូវការនៃការប្រើប្រាស់មានភាពទន់ខ្សោយជាដើម ដែលបានធ្វើឱ្យអនាគតនៃសេដ្ឋកិច្ចអាមេរិកគ្របដណ្តប់ដោយស្រមោលខ្មៅ ។
ទិន្នន័យសេដ្ឋកិច្ចដែលក្រសួងការងាររបស់អាមេរិកចេញផ្សាយនៅថ្ងៃទី១ ខែសីហាបានបង្ហាញថា ទីផ្សារកម្លាំងពលកម្មរបស់អាមេរិកបានលេចចេញសភាពធ្លាក់ចុះយ៉ាងច្បាស់លាស់ ។ នៅខែកក្កដាអត្រាបាត់បង់ការងារបានឡើងដល់៤,២ភាគរយ អត្រាជ្រើសរើសបុគ្គលិករបស់សហគ្រាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ខែចុងក្រោយនេះ ។
ភាពមិនប្រាកដប្រជាដែលនាំមកដោយគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យសហគ្រាសកាន់អាកប្បកិរិយារង់ចាំមើលជាទូទៅ ហើយឆន្ទៈបណ្តាក់ទុនរបស់ក្រុមហ៊ុនអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលជិត៥ឆ្នាំកន្លងមក។លោកBlake Gwinnអ្នកទទួលបន្ទុកគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងទីផ្សារមូលធននៃធនាគារRoyalនៃប្រទេសកាណាដាបានថ្លែងថា គោលនយោបាយពន្ធគយនឹងមានឥទ្ធិពលអវិជ្ជមានលើគ្រប់ទិដ្ឋភាពទាំងអស់នៃសេដ្ឋកិច្ចអាមេរិក បើចង់លុបបំបាត់ផលប៉ះពាល់ ស្ដារការវិនិយោគនិងជំនឿចិត្តរបស់អ្នកប្រើប្រាស់ឡើងវិញ វានឹងមានការលំបាកខ្លាំងណាស់។

ការអភិវឌ្ឍគឺជាសិទ្ធិជាទូទៅរបស់ប្រទេសទាំងអស់ តែមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រទេសមួយចំនួនតូចនោះទេ។ ការបើកចំហនិងធ្វើកិច្ចសហប្រតិបត្តិការ ជានិន្នាការប្រវត្តិសាស្ត្រ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺជាគោលបំណងជាទូទៅរបស់ប្រជាជន។ កិច្ចការលើផ្ទៃអន្តរជាតិគួរតែត្រូវបានដោះស្រាយតាមរយៈការពិគ្រោះពិភាក្សាជាមួយគ្នា ហើយអនាគត និងជោគវាសនារបស់ពិភពលោកគួរត្រូវក្តាប់ក្នុងដៃរបស់ប្រទេសនានា។ ក្នុងសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ ហើយការពារនិយមក៏គ្មានផ្លូវចេញដែរ។ ការអនុវត្តអនុត្តរភាពខាងសេដ្ឋកិច្ចដែលបង្កជាគ្រោះថ្នាក់ដល់ប្រទេសជិតខាងពិតជានឹងបកមកត្របាក់ខ្លួនវិញជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង