**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត

ទេសរដ្ឋមន្ត្រី គន់ គីម៖ ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ កម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយបរិយាបន្ន


ភ្នំពេញ៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញក្នុងពិធីបើក លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។

ពិធីបើកលំហាត់សមយុទ្ធនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ គីមហ៊ួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥, ឯកឧត្តម អុីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោក លី យ៉ាំមីង នាយកប្រតិបត្តិមជ្ឈមណ្ឌលអាហា, ឯកឧត្តម លោកជំទាវ ក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា។

ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ វត្តមានដ៏ថ្លៃថ្លារបស់ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនាអាស៊ាន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ ធម្មជាតិ កម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយបរិយាបន្ន ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពជាតិក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ លំហាត់សមយុទ្ធនេះនឹងរួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ និងជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកយ៉ាងសកម្មដល់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា តំបន់អាស៊ានគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗទេ គ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត ការរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូច្នេះបញ្ហាប្រឈមទាំងនេះទាមទារនូវវិធីសាស្តរួមគ្នា និងទូលំទូលាយ ដែលលើសពីសមត្ថភាពរបស់ប្រទេសណាមួយតែឯង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការតំបន់គឺជាកត្តាចាំបាច់ ហើយកិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អ៊ែតម៉ែ) ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៥ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់យើងក្នុង តំបន់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា អ៊ែតម៉ែ បានផ្ដល់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រៀមបង្ការ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ដោយបានបញ្ជាក់ច្បាស់ពីចក្ខុវិស័យរួមរបស់យើងក្នុងការកសាងសហគមន៍អាស៊ានមួយដែលមិនគ្រាន់តែរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាព និងធន់នឹងគ្រោះ
មហន្តរាយផងដែរ។

ក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្ត រាយ (AHA Centre) ដែលជាអង្គភាពប្រតិបត្តិការសំខាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរបស់អាស៊ាន និងការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងទៀតថា លំហាត់សមយុទ្ធ ARDEX-25 ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្ត អ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការ សង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន (SASOP)។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថានេះជាឱកាសមួយ ដើម្បីវាយតម្លៃយន្តការសម្របសម្រួលទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងការ ដោះស្រាយស្ថានការណ៍ជាក់ស្ដែង។ ក្នុងនោះ តាមរយៈលំហាត់សមយុទ្ធនេះ អាស៊ាននឹងអាចកំណត់បាននូវ ចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការកែលម្អជាបន្តបន្ទាប់ ដើម្បីធានាថាការឆ្លើយតបរបស់ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសម្របសម្រួលបានល្អបំផុត ស្របតាមទស្សនៈវិស័យ អាស៊ានមួយ ការឆ្លើយតបមួយ។

ទន្ទឹមនិងនេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម សង្ឃឹមយ៉ាងមុតមាំថា លំហាត់សមយុទ្ធនេះ នឹងផ្ដល់នូវមេរៀនដ៏មានតម្លៃ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អបន្ថែមនូវប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ាន និង ដៃគូអន្តរជាតិ គឺជាគន្លឹះឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពធន់ ដើម្បីធានាថាធនធាន សមត្ថភាព និងនីតិវិធីទាំងអស់មានលក្ខណៈគ្រប់គ្រាន់ និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់នៅពេលមានគ្រោះមហន្តរាយកើតឡើង រួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពរុករក និងសង្គ្រោះ ការផ្តល់ជំនួយមនុស្សធម៌ ការវាយតម្លៃរួមគ្នា និងការស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង