**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន លើកទឹកចិត្ដឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាញអត្ថប្រយោជន៍ជាច្រើនពីការគាំទ្ររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានលើកទឹកចិត្ដឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាញអត្ថប្រយោជន៍ជាច្រើនពីការគាំទ្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការអភិវឌ្ឍ ពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួនសម្រាប់ឆ្លើយតបការរីកចម្រើនបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងសកលលោក។

ការលើកទឹករបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ឆ្នាំ២០២៥ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានជំរុញឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ការពង្រឹងអនុលោមភាព ការលម្អអភិបាលកិច្ច ធុរកិច្ច ការវិនិយោគលើស្ដង់ដាគុណភាព សុវត្ថិភាព អនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថានជាដើម។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា គន្លឹះទាំងអស់នេះ មិនមែនត្រឹមតែរាជរដ្ឋាភិបាលតម្រូវប៉ុណ្ណោះនោះទេ ប៉ុន្ដែគឺជាការចង់បាន និងការរំពឹងទុករបស់អតិថិជន វិនិយោគគិន និងតម្រូវលើទីផ្សារ ដើម្បីអភិវឌ្ឍន៍ ពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួនទៅក្នុងខ្សែចង្វាក់ផលិតកម្មក្នុងប្រទេស តំបន់ និងសកលលោកផងដែរ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានជំរុញ ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចមានភាពរីកធំធាត់ សម្រាប់ចូលរួមចំណែកកាន់តែពេញលេញ និងខ្លាំងក្លាឡើងថែមទៀត ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដបច្ចេកវិទ្យា និងនវានុវត្ដន៍បានប្រាប់ដល់សហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ កុំឱ្យមានការបារម្ភ និងភ័យខ្លាចចំពោះការចុះបញ្ជីកំណត់ស្ដង់ដាផលិតផលរបស់ខ្លួនឱ្យត្រឹមត្រូវ ដើម្បីឆ្លើយតបចំពោះការប្រកួតប្រជែងផលិតផលក្នុងស្រុក និងក្រៅស្រុកនាពេលខាងមុខ។

សូមបញ្ជាក់ថា យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង