**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី

រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»

«គំនិតផ្តួចផ្តើមសន្តិសុខសកល»ជាមាគ៌ាដ៏ត្រឹមត្រូវដែលប្រទេសចិនមិនគ្រាន់តែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តជាក់ស្តែងទៀតផង ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញដល់យន្តការអង្គការសហប្រជាជាតិរយៈពេល៨០ឆ្នាំមកនេះដើម្បីជួយឱ្យសហគមន៍អន្តរជាតិរួមគ្នាជាមួយចិនគាំពារសច្ចយុត្តិធម៌អន្តរជាតិ និងសម្រេចបាននូវក្តីប្រាថ្នារួមគ្នាឆ្លើយតបនឹងមហន្តរាយដែលពិភពលោកបានទទួលក្នុងអតីតកាលដែលមនុស្សជាតិបានឆ្លងកាត់សង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាម អាណានិគមនិយមពោរពេញដោយការបង្ក្រាបដោយកម្លាំងអាវុធ ការបង្ខិតបង្ខំខាងនយោបាយ ការកេងប្រវ័ញ្ចខាងសេដ្ឋកិច្ច និងការរើសអើងជាតិសាសន៍ ដែលបានបន្សល់ទុកតែការចងចាំនៃភាពឈឺចាប់យ៉ាងជ្រាលជ្រៅ បទឧក្រិដ្ឋច្រើនលើសលុបរាប់មិនអស់ឡើយ ជាមួយគ្នា មនុស្សជាតិបានទទួលរងនូវទុក្ខទោសពីសង្គ្រាមលោកទាំងពីរលើក ហើយនិងសង្គ្រាមត្រជាក់ដ៏គួរឲ្យចងចាំដក់ជាប់ជានិច្ច ដូចទៅនឹងខ្លឹមសាររួមចែងក្នុងឯកសាររបស់ប្រវត្តិវិទូសកលលោក។ ដោយឡែកបើយើងក្រឡេកមកមើលប្រទេសចិនតាំងពីបុរាណកាលវិញ ជាក់ស្តែងនៅដើមសតវត្សរ៍ទី១៥ លោក Zheng He ដែលជាអ្នកនាវាចរណ៍ជនជាតិចិនដ៏ល្បីល្បាញក្នុងរាជវង្សម៉េង បានធ្វើដំណើរផ្លូវសមុទ្រចំនួន៧លើកទៅសមុទ្រខាងលិច ដែលជារឿងរ៉ាវមួយដែលគេនៅតែចងចាំនាពេលសព្វថ្ងៃនេះ។ អ្នកត្រួសត្រាយផ្លូវទាំងនេះទទួលបានតំណែងក្នុងប្រវត្តិសាស្ត្រ មិនមែនក្នុងនាមជាអ្នកចម្បាំងដោយប្រើនាវាចម្បាំង កាំភ្លើង ឬដាវនោះទេ។ ផ្ទុយទៅវិញ ពួកគាត់ត្រូវបានគេចងចាំក្នុងនាមជាបេសកជននៃមិត្តភាពដែលប្រើប្រាស់ក្បួនអូដ្ឋ និងនាវាផ្ទុករតនសម្បត្តិ។ ពីមួយជំនាន់ទៅមួយជំនាន់ អ្នកធ្វើដំណើរលើផ្លូវសូត្របានកសាងបង្កើតជាស្ពានសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងបូព៌ាប្រទេស និងបស្ចិមប្រទេស។

«គំនិតផ្តួចផ្តើមសន្តិសុខសកល»ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០២២ មានទស្សនៈគំនិតស្នូលចំនួន៤គឺ៖ ១-ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខចម្រុះ, ២-ប្រកាន់ខ្ជាប់គោលការណ៍សន្តិសុខរួម, ៣-ផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង៤-ផ្ដួចផ្ដើមទស្សនៈសន្តិសុខជានិរន្តរភាព ដែលជាដើមចមផ្តល់ទស្សនាទានដល់មនុស្សជាតិយល់កាន់តែច្បាស់ពីភក្តីភាពរបស់ប្រទេសចិនដែលតែងបានពង្រីកដែនឥទ្ធិពលនៃសន្តិភាព ហើយចិនបានអំពាវនាវឱ្យពិភពលោកមាននិន្នាការរួមគ្នាឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទោះយ៉ាងណា សន្តិសុខមិនមែនឱបដៃឈរមើលទេ គឺយើងត្រូវពួតដៃគ្នាប្រកបដោយភក្តីភាព និងទំនួលខុសត្រូវរួមជាមួយប្រទេសចិន ដើរឆ្ពោះទៅមុខដោយធានាថាគ្រប់ភាគីរួមរស់ជាមួយគ្នាដោយសុខដុមរមនាដោយមានកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាត្រីវិស័យបញ្ជាក់ស្រាប់ ជាក់ស្តែងផលនៃ«គំនិតផ្តួចផ្តើមសន្តិសុខសកល»បានស្ថាបនាស្ពានមិត្តភាពឡើងវិញរវាងប្រទេសអារ៉ាប៊ីសាអូឌីត និង ប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ២០២៣កន្លងមក ដែលជាការបង្ហាញយ៉ាងច្បាស់ថា ការចរចាអាចសម្រេចបាននូវសន្តិសុខរយៈពេលយូរជាងទង្វើបដិបក្ខនឹងគ្នា។ ក្នុងន័យនេះ ដើម្បីបន្សាបស្ថានការណ៍នៅមជ្ឈិមបូព៌ាដែលកាន់តែស្រួចស្រាលខ្លាំងរវាងប្រទេសអ៊ីស្រាអែល និង ប្រទេសអ៊ីរ៉ង់ នោះជម្រើសដ៏ប្រសើរបំផុតដែលសហគមន៍អន្តរជាតិរំពឹងទុកគឺការផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំជូនប្រទេសចិនក្នុងកិច្ចបន្តដើរតួនាទីកាន់តែខ្លាំងបន្ថែមទៀតដោយប្រើប្រាស់យន្តការនៃ«គំនិតផ្តួចផ្តើមសន្តិសុខសកល» ហើយដោយក្នុងនោះប្រាជ្ញាចិនតាមរយៈលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើម៤ចំណុច៖ ១-ការជំរុញបទឈប់បាញ់គ្នាជាអាទិភាព; ២-ការធានាសុវត្ថិភាពរបស់ជនស៊ីវិលជាការងារសំខាន់បំផុត; ៣-ការធ្វើការចរចានិងកិច្ចសន្ទនាជាច្រកចេញដ៏សំខាន់ និង ៤-កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជំរុញការចរចាដោយសន្តិភាពគឺមិនអាចខ្វះបាន។ ក្នុងន័យនេះ ប្រាជ្ញាចិនតាមរយៈ «គំនិតផ្តួចផ្តើមសន្តិសុខសកល» ជាការបំផុសគំនិតសន្តិសុខសកល ដើម្បីឱ្យពិភពលោកបែរឆ្ពោះទៅរកទិសដៅត្រឹមត្រូវដោយរួបរួមគ្នាក្រោមគោលគំនិត«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»។
«គំនិតផ្តួចផ្តើមសន្តិសុខសកល»គឺជាក្តីសង្ឃឹមកំពុងត្រូវការខ្លាំងបំផុតសម្រាប់ព្យាបាលជំងឺដែលពិភពលោកដ៏ច្របូកច្របល់ ដោយសហគមន៍អន្តរជាតិបានប្រៀបគំនិតនេះជា«ស្ពានមួយ»ដែលម្ខាងតភ្ជាប់តម្រិះប្រាជ្ញាចិនទៅនឹងជ្រុងម្ខាងទៀតដែលកំពុងផ្សារភ្ជាប់ទស្សនវិស័យនាពេលអនាគតរបស់«សហគមន៍រួមវាសនាមនុស្សជាតិ» ដើម្បីគាំពារកិច្ចសហប្រតិបត្តិការពហុភាគី និងរួមគ្នាឆ្លើយតបបញ្ហាប្រឈមរួម។ សហគមន៍អន្តរជាតិយល់ស្របគ្នាថា ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩មក សាធារណរដ្ឋប្រជាមានិតចិនបានប្តេជ្ញាយ៉ាងមោះមុតចំពោះសុខសន្តិភាពក្នុងពិភពលោក ហើយប្រទេសចិនចាត់ទុកមិត្តភាពជាមួយប្រទេសជិតខាងប្រកបដោយភាពសុខដុមរមនាគឺគ្មានដែនកំណត់។ ប្រតិបត្តិតាម«គំនិតផ្តួចផ្តើមសន្តិសុខសកល» សហគមន៍អន្តរជាតិជឿជាក់យ៉ាងមុតមាំថា សន្តិភាព និង ស្ថិរភាព គឺជាវិធីតែមួយគត់ដើម្បីឲ្យមានការអភិវឌ្ឍ និង មានវិបុលភាព។ ប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិនតែងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះនៅក្នុងកិច្ចការអន្តរជាតិនានា។

ជារួម ក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល» សហគមន៍អន្តរជាតិយល់ស្របជាមួយចិនដែលតែងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើមូលដ្ឋាន«គោលការណ៍៥ខ»នៃការរួមរស់នៅដោយសន្តិវិធី ព្រមទាំងការប្តេជ្ញាចិត្តរបស់ចិនចំពោះពហុភាគីនិយមដែលជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយដើម្បីសម្រេចឲ្យបាននូវសន្តិភាពនិងការអភិវឌ្ឍ ក្រោមទម្រនៃការគោរពច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹងដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាគោល។ ក្នុងន័យនេះ សហគមន៍អន្តរជាតិយល់ស្របថា «គំនិតផ្តួចផ្តើមសន្តិសុខសកល» ជាលំនឹងសន្តិសុខសកលដោយបានផ្តល់នូវទឡ្ហីករណ៍យ៉ាងច្បាស់ថា ទី១-រក្សានូវសន្តិសុខរួមគ្រប់ជ្រុងជ្រោយដែលមានកិច្ចសហការគ្នាប្រកបដោយចីរភាព ទី២-គោរពនូវអធិបតេយ្យភាពនិងបូរណភាពគ្នាទៅវិញទៅមក ទី៣-គោរពនូវគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទី៤-ធ្វើការដោះស្រាយដោយសន្តិវិធីលើការខ្វែងគំនិតនិងទំនាស់រវាងប្រទេសនិងប្រទេស ទី៥-រក្សាសន្តិសុខប្រពៃណីនិងសន្តិសុខមិនប្រពៃណី និង ទី៦-គាំទ្រគោលការណ៍រួមគ្នាថែរក្សាសន្តិសុខសកល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង