**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី

រតនគិរី៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណង​ ស្វែងយល់ពីលទ្ធផល និងវឌ្ឍនភាពការងារ​សំខាន់ៗរបស់រដ្ឋបាលខេត្តសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​ និងស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរ-អង្គភាពជំនាញ​ ប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈម​ ក្នុងការអនុវត្តច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ​ខេត្តជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ​ ព្រមទាំងប្រមូលនូវសំណូមពរនានារបស់ខេត្តទៅកាន់រដ្ឋសភា។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍​វឌ្ឍនភាព​ការងារ​ នូវសេចក្តីរាយការណ៍យ៉ាងល្អិតល្អន់ និងការបំភ្លឺនូវសំណួរឈ្វេងយល់របស់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ នានា រួចមក​គណៈកម្មការទី៩ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីភារកិច្ចបម្រេីជាតិ និងប្រជាជនទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ដើម្បីបន្តជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត គណៈកម្មការទី៩ នៃរដ្ឋសភា បានជំរុញឱ្យបន្តយកចិត្តទុកដាក់ថែទាំ និងស្ថាបនាផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនីឱ្យបានទៅដល់តំបន់ដាច់ស្រយាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម​ បង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងអាជីវកម្មរ៉ែ និងថាមពល ដោយធានាឱ្យបាននូវការគោរពច្បាប់ បរិស្ថាន និងផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសដីធ្លីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងដោះស្រាយទំនាស់ដីធ្លីដោយសន្តិវិធី និងតម្លាភាព ជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ បន្តសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងការផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័ត ឱ្យបានជ្រាបដល់មន្ត្រីអនុវត្តផ្ទាល់ និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវការគោរពច្បាប់ប្រកបដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់។

សម្រាប់រាល់បញ្ហា និងសំណូមពរទាំងអស់របស់ខេត្តរតនគិរី គណៈកម្មការទី៩ នឹងធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសុំការអន្តរាគមន៍ដោះស្រាយទៅកាន់ក្រសួងពាក់ព័ន្ធនានា៕

អត្ថបទដែលជាប់ទាក់ទង