**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋមន្ត្រី ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោក លើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោក លើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ និងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តរភាព” ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសមួយ ចំនួនក្នុងតំបន់ និងស្ថាប័នដៃគូសំខាន់ៗមួយចំនួនទៀតផងដែរ។

នាឱកាសសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤នេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចូលរួម ថ្លែងសុន្ទរកថាគន្លឹះ ក្នុងការចែករំលែកបទពិសោធ និងការអនុវត្តល្អក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបនិរន្តរភាព នៅកម្ពុជា និងផ្ដល់នូវអនុសាសន៍ក្នុងការធ្វើបរិវិត្តកម្មទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់ ក៏ដូចជា ពិភពលោក។ អង្គសន្និសីទនឹងដាក់ចេញនូវទិសដៅ និងអនុសាសន៍ក្នុងការប្រែក្លាយឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់ និងពិភពលោក ទៅជាទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់។

ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងជួបប្រជុំទ្វេភាគីជាមួយ ថ្នាក់ដឹកនាំខេត្ត និងផ្នែកឯកជនមួយចំនួននៃប្រទេសកូរ៉េ និងប្រធានស្ថាប័នទេសចរណ៍នៃប្រទេសមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។

ដោយឡែក ក្រសួងទេសចរណ៍ក៏ដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុងពិព័រណ៍ ទេសចរណ៍អន្តរជាតិសេអ៊ូល លើកទី៤០ (The 40 Seoul International Travel Fair) ដោយរំពឹងថានឹង មានប្រតិភូចូលរួមមកពីប្រមាណជាង៤០ប្រទេស ស្តង់ពិព័រណ៍ (Booths) ចំនួន ៥០០ អ្នកលក់ (Sellers) ចំនួន ៧៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន ៨០០ក្រុមហ៊ុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង