**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»

ប្រធានាធិបតីរុស្ស៊ី លោក ពូ ទីន ចាត់ទុកសម្ដេចតេជោ គឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី

ភ្នំពេញ៖ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី បានរំលឹកប្រសាសន៍របស់ ប្រធានាធិបតីរុស្ស៊ី ពូ ទីន ចំពោះសម្ដេចតេជោ ដោយឯកឧត្តមបានបញ្ជាក់ថា លោកប្រធានាធិបតី ពូ ទីន ចាត់ទុកសម្ដេចតេជោ គឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ។

ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី បានរំលឹកបែបនេះនៅក្នុងជំនួបជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនាពេលនេះ ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។

សម្ដេចសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត និយាយជារួម គឺទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ។

សម្ដេចតេជោ ក៏បានសម្ដែងការអបអរសាទរចំពោះឯកឧត្តម និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀត លើកក្រុម ណាស៊ី ក្នុងសង្គ្រាមលោកលើកទី២ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Igor Krasnov បានសំដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យ ឯកឧត្តម បានជួបសម្ដែងការគួរសម ហើយឯកឧត្តម ក៏បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ពូទីន ផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះសម្ដេចតេជោផងដែរ ។

ឯកឧត្តមបានឆ្លៀតជម្រាបជូន សម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនៅកម្ពុជា ដោយឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ជាពិសេសជួបជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានជជែក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយគ្នា ទាក់ទងទៅនឹងវិស័យច្បាប់ និងការបណ្ដុះបណ្ដាល។

ក្នុងនោះឯកឧត្តម បានបញ្ជាក់អំពីការគ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីកម្ពុជា ក្នុងវិស័យយុត្តិធម៌ ពាក់ព័ន្ធទៅនឹងវិស័យច្បាប់ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងប្រទេសរុស្ស៊ី រួមទាំងកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំផងដែរ ដែលភាគីទាំងពីរ គ្រោងនឹងធ្វើជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង