**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព ស្លាប់ដោយរន្ទះបាញ់ចំនួន២នាក់

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយសាខា និងអនុសាខាទៅចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព ស្លាប់ដោយរន្ទះបាញ់ចំនួន២នាក់។

សពមានឈ្មោះ៖ ១- ឈ្មោះ អឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ សុខ ស្រីនៀ អាយុ៣៦ឆ្នាំមានបន្ទុកគ្រួសារចំនួន៤នាក់ ស្រី១នាក់។ ២-ឈ្មោះ អឹម វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះឈួន ឆៃយ៉ា អាយុ៣៥ឆ្នាំ មានបន្ទុកគ្រួសារចំនួន៤នាក់ ស្រី២នាក់ ។ អ្នកទាំងពីរគឺត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅ ក្នងភូមិកំណប់ ឃុំ ស្លក្រាម ស្រុកស្វាយចេក។

ករណីនេះបានកើតឡើងកាលពីល្ងាច ម៉ោង១៦និង៣០នាទី ថ្ងៃចន្ទទី១២ខែឧសភា ឆ្នាំ២០២៥ ដោយពួកគាត់ទាំងពីនាក់ បាននាំគ្នាទៅដាក់អន្ទាក់កណ្តុរ ធ្វើដំណើរតាមផ្លូវមានភ្លៀងធ្លាក់ ក៏នាំគ្នាជ្រកក្នុងខ្ទម ក្នុងភូមិខ្លែងពណ៌ត្បូង ឃុំ ស្លក្រាម ស្រុកស្វាយចេក ក៏ជួបគ្រោះអកុសល្យដោយរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តងទៅ។

ក្នុងពេលជាមួយគ្នានេះឯកឧត្តមប្រធាននិងក្រុមការងារ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពទាំងពីរដែលបានបាត់បង់កូន ប្តី ឪពុក ក្នុងរយៈពេលដ៏ខ្លី ដោយមិនបានផ្តាំផ្ញើគ្នានាពេលចុងក្រោយផង។

អំណោយដែសាខានាំមកនាពេលនេះសម្រាប់គ្រួសារសពនីមួយៗទទួលបានមាន៖ អង្ករ៥០គីឡូក្រាម,មីជាតិ ២កេស, ត្រីខ២យួរ,ទឹកត្រី២យួរ,ទឹកសុទ្ធវីតាល់២កេស,ថវិកា២០ម៉ឺនរៀល, និងថវិកាឯកឧត្តមផ្ទាល់ក្នុងមួយគ្រួសារៗទទួលបានថវិកា១០០ដុល្លារ។

អំណោយអនុសាខាស្រុកស្វាយចេក ក្នុងមួយគ្រួសារៗទទួលបានមាន៖អង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ១យួរ, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកសុទ្ធ៥យួរ, អំបិល១គីឡូក្រាម,ប៊ិចេង១គីឡូក្រាម, ប្រេងឆា១ដប, ស្ករស១គីឡូក្រាម, និងថវិកា១០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង