**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្រសួងពាក់ព័ន្ធជំរុញឲ្យអ្នកផលិតត្រូវចុះបញ្ជីកម្មសិទ្ធិបញ្ញាដើម្បីការពារផលិតផលរបស់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជំរុញដល់អ្នកផលិតទាំងអស់ត្រូវប្រញាប់យកផលិតផលរបស់ខ្លួនមកចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ដើម្បីចៀសវៀងការលួចបន្លំ ឬចម្លងយកស្នាដៃនាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន។ ការជំរុញបានធ្វើឡើងនៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី កម្មវិធីនេះរៀបចំឡើងនៅក្នុងក្រុងសៀមរាប។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ជាការគាំទ្រយ៉ាងសំខាន់សម្រាប់គំនិតច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការចែករំលែកនានា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជាក់ស្តែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ឲ្យតម្លៃលើកម្មសិទ្ធិបញ្ញា ដែលជាស្នាដៃច្នៃប្រឌិតរបស់មនុស្សជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រសាសន៍ដែរថា ការចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យកសិកម្ម ដូចជាការចុះបញ្ជីលើផលិតផលសម្គាល់ភូមិសាស្ត្រ សុទ្ធតែបានផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងដល់អ្នកផលិត ការពារការក្លែងបន្លំផលិតផល អ្នកទិញគេបានស្គាល់ពីប្រភពផលិតផលច្បាស់លាស់ ការផលិតមានគុណភាព និងលក់បានតម្លៃខ្ពស់។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ ការជ្រើសរើសយកមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នេះ ជាការបញ្ជាក់ អំពីការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងការពារនូវស្នាដៃដ៏ប៉ិនប្រសព្វ ក្នុងការកែច្នៃរបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ និងម្ចាស់ស្នាដៃដទៃទៀត។ ដូច្នេះកម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារ ថែរក្សា អភិវឌ្ឍន៍ លើកស្ទួយនិងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ប្រពៃណីគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈជាកេរតំណែលដូនតាបុព្វបុរសខ្មែររបស់យើង និងស្នាដៃថ្មីៗនៅក្នុងសម័យទំនើបរបស់យើងផងដែរ។

លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម បានបន្តថា នៅក្នុងបរិការនេះដែរ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ ឬសិទ្ធិប្រហាក់ប្រហែល ពិតជាមានភាពចាំបាច់ណាស់ក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់ស្នាដៃ ឲ្យពួកគាត់ខិតខំបង្កើតស្នាដៃថ្មីៗ។

លោកជំទាវបានបន្តទៀតថា ដោយគិតគូរលើកសារសំខាន់ទាំងអស់នេះ កម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានេះ ជាពិសេសតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពផ្សេងៗជាច្រើន រួមជាមួយការទេប់ស្កាត់ ការបង្ក្រាបការក្លែងបន្លំនានាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង