**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ ដោយមិនជូនដំណឹងជាមុន

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ មិនគ្រោងទុកជាមុនរយៈពេលខ្លី ដោយមិនបានជូនដំណឹងជាមុន។

ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី និងក្រុមការងារបានចូលពិនិត្យបន្ទប់ទុកដាក់វ៉ាក់សាំង បន្ទប់ឱសថ បន្ទប់ពិគ្រោះជំងឺមិនឆ្លង បន្ទប់ពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ បន្ទប់ពន្យាកំណើត បន្ទប់វះកាត់ និងបន្ទប់ថែទាំក្រោយសម្រាលផងដែរ។ នៅមណ្ឌលសុខភាព មានបុគ្គលិប្រចាំការ ទាំងប្រធាន អនុប្រធាន និងបុគ្គលិកមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធល្អថ្មី អនាម័យល្អបង្គួរ ឱសថគ្រប់គ្រាន់ទុកដាក់សមស្រប ការរក្សាទុកវ៉ាក់សាំងត្រឹមត្រូវតាមបច្ចេកទេស បុគ្គលិកមានឥរិយាបថសមរម្យ និងមានមួយចំនួនដែលត្រូវកែលម្អ ឱ្យប្រឹងប្រែងស្ទុះស្ទាយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយឥរិយាបថរួសរាយរាក់ទាក់ ផ្តល់ភាពកក់ក្តៅចំពោះអ្នកជំងឺ និងក្រុមគ្រួសារ។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរសុខទុក្ខមន្រ្តីរាជការ និងណែនាំដល់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាព ត្រូវចេះសាមគ្គីភាពគ្នា ចែករំលែកបទពិសោធន៍គ្នា និងត្រូវបង្កើននូវសមត្ថភាពនូវចំណេះជំនាញបច្ចេកទេសបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ឱ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

ការអញ្ជើញចុះទៅពិនិត្យមណ្ឌលសុខភាព បានធ្វើឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅក្នុងមណ្ឌលក្បាលដំរី មានភាពរំភើបរំជួលចិត្ដរហូតដល់ស្រក់ទឹកភ្នែក ដោយមានឱកាសបានជួបផ្ទាល់ជាមួយ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្ដី ចុះមកពង្រឹងសេវាបម្រើប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្លួន ពិសេសបានទទួលការណែនាំអំពីបញ្ហាសុខភាពរបស់គ្រួសារខ្លួនយ៉ាងច្បាស់លាស់ ក្បោះក្បាយ ពីស្ថានភាពជំងឺ និងការព្យាបាល ប្រកបដោយភាពកក់ក្ដៅជាខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង