**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ

កៀវ៖ លោក រ៉ូសស្តិម អ៊ូមើរូវ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានឱ្យដឹងថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សាកាលពីថ្ងៃអាទិត្យទី២៣ ខែមីនា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ ដែលជាផ្នែកមួយនៃការជំរុញការទូតដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅអឺរ៉ុបខាងកើត។

កិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឡើងមុនកិច្ចចរចានៅថ្ងៃចន្ទទី២៤ ខែមីនា រវាងគណៈប្រតិភូអាម៉េរិក និងរុស្ស៊ី បានធ្វើឡើង ខណៈដែលបេសកជនពិសេសរបស់សហរដ្ឋអាម៉េរិក លោក ស្ទីវ វិតខហ្វ បានសម្ដែងសុទិដ្ឋិនិយមអំពីឱកាសនៃការបញ្ចប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក វិតខហ្វ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា៖«ខ្ញុំមានអារម្មណ៍ថា (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន) ចង់បានសន្តិភាព។ ខ្ញុំគិតថាអ្នកនឹងឃើញនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទនូវវឌ្ឍនភាពពិតប្រាកដមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងបទឈប់បាញ់នៅសមុទ្រខ្មៅ។ ហើយ ចាប់ពី នោះ វា នឹង ក្លាយ ទៅ ជាបទ ឈប់ បាញ់ពេញ លេញ»។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍ថា៖«កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យមានលក្ខណៈស្ថាបនា ដោយបន្ថែមថា ការសន្ទនាពិតជាមានប្រយោជន៍ ការងាររបស់គណៈប្រតិភូរបស់អ៊ុយក្រែនកំពុងបន្ត»។

លោកបន្តថា ប៉ុន្តែមិនថាយើងនិយាយអ្វីទៅកាន់ដៃគូរបស់យើងនៅថ្ងៃនេះទេ យើងត្រូវឱ្យលោក ពូទីន ចេញបញ្ជាពិតប្រាកដដើម្បីបញ្ឈប់ការវាយប្រហារ។ គណៈប្រតិភូអ៊ុយក្រែនត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ ដែលបាននិយាយថាគោលបំណងនៃទំនាក់ទំនងបែបនេះគឺជួយនាំមកនូវសន្តិភាពកាន់តែកៀក និងពង្រឹងសន្តិសុខ។

លោក ពូទីន បានយល់ព្រមកាលពីសប្តាហ៍មុនចំពោះសំណើរបស់លោក ត្រាំ សម្រាប់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមករយៈពេល៣០ ថ្ងៃ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាជាបន្តបន្ទាប់។

មន្ត្រីអ៊ុយក្រែនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទ្រង់ទ្រាយធំលើរដ្ឋធានីកៀវពេញមួយយប់បានសម្លាប់មនុស្សយ៉ាងហោចណាស់៣ នាក់ រួមទាំងកុមារអាយុ៥ ឆ្នាំ បណ្តាលឱ្យមានអគ្គីភ័យនៅក្នុងអគារផ្ទះល្វែងខ្ពស់ៗ និងការខូចខាតទូទាំងរដ្ឋធានី។

ទន្ទឹមនឹងនេះ អាជ្ញាធររុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥៩ គ្រឿង ដែលតម្រង់ទៅលើតំបន់ភាគនិរតីរបស់ប្រទេសនេះ ដោយបន្ថែមថា ការវាយប្រហារនេះបានសម្លាប់មនុស្សម្នាក់នៅក្នុងទីក្រុងរ៉ូស្តូវ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិកសង្ឃឹមថានឹងឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយកំណត់គោលដៅលើការចុះកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២០ ខែមេសា។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក មៃ វ៉ាល់ស៍ (Mike Waltz) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិកកំពុងជជែកពិភាក្សាតាមរយៈវិធានការកសាងទំនុកចិត្តជាច្រើនក្នុងគោលបំណងបញ្ចប់សង្រ្គាម រួមទាំងអនាគតរបស់កុមារអ៊ុយក្រែនដែលត្រូវបានយកទៅក្នុងប្រទេសរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង